ជួយស៊ែរអោយដល់លោក ស ថេត ផង! មិនដឹងខ្នងក្រាស់យ៉ាងណាទេ ផឹកស៊ីស្រវឹង បើករថយន្តបុករះអ្នកជិះម៉ូតូពីរគ្រឿងបង្កគ្រោះ ទៅដាក់ពាក្យប៉ូលីសមិនហ៊ានទទួលពាក្យប្ដឹង

65
Spread the love

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ភីអិន)ភ្នំពេញ ៖ មិនដឹងថាភាគីបង្កជាសមាសសភាពធ្វើការធំប៉ុណ្ណានោះទេ ទើបក្រោយពីផឹកស្រាស្រវឹងរួចបើកឡានកាមរីបាឡែនបុករះអ្នកជិះម៉ូតូពីរគ្រឿងរបួសមនុស្សធ្ងន់ ស្រាល៣នាក់ បែរជាជនបង្កមិនព្រមដោះស្រាយសងជនរងគ្រោះនោះទេបែរជាចុះពីឡានមកឈ្មោះរករឿងវាយជនរងគ្រោះទៀត ហើយព្យាយាមបើកឡានរត់គេចបាត់ស្រមោល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម្បីសន្ដិសុខយាមនៅក្នងបុរីក៏មិនហ៊ានឃាត់ ហើយសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាននៅសង្កាត់និងប៉ុស្ដិ៍គោកឃ្លាងក៏មិនព្រមទទួលពាក្យបណ្ដឹងជនរងគ្រោះយកទៅស្រាវជ្រាវដោះស្រាយនោះដែរដោយដេញជនរងគ្រោះចុះឡើងៗម្ដងទៅនេះម្ដងទៅនោះទីបំផុតគ្មានអ្នកណាទទួលពាក្យបណ្ដឹងគាត់ឡើយ ដោយសារតែខ្លាចអំណាចបុរសម្នាក់នោះតើគាត់ជាអ្នកណា? ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្តាលផ្លូវ ៧២P មុខខ្លោងទ្វារចូលបុរីពិភពថ្មីផ្លូវ ២០១១ ក្បែរប៉ុស្តិ៍នគរបាលគោគឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកបង្កគ្រោះថ្នាក់នេះមិនត្រូវបានគេស្គាល់ឈ្មោះឡើយ តែបានធ្វើឲ្យសន្ដិសុខយាមបុរីនិងអាជ្ញាធរ សមត្ថកិច្ចនៅចំណុចកើតហេតុនោះនាំគ្នាញាក់សាច់គ្រប់គ្នាមិនហ៊ានទទួលពាក្យបណ្ដឹងជនរងគ្រោះដោះស្រាយឡើយ ដោយដេញឲ្យទៅប្ដឹងខាងនេះ ឬខាងនោះនិងចុងក្រោយឲ្យទៅប្ដឹងនៅមេចរាចរធំទៅ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសរូបនោះបានបើករថយន្តម៉ាក កាមេរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2AG-2410 ទាំងសភាពស្រវឹងស្រា និងមានដឹកគ្នាម្នាក់ទៀតដែលស្រវឹងដេកក្នុងរថយន្ត បានបើកបុកអ្នកជិះម៉ូតូពីនាក់ ប្តីប្រពន្ធដែលកំពុងជិះម៉ូតូចូលបុរីពិភពថ្មី ពីក្រោយបណ្តាលឲ្យរងរបួសដៃ និងជើងមួយជំហៀងខ្លួន ខូចខាតសម្ភារៈ រួចបន្តទៅបុកបុរសចំណាស់ម្នាក់ទៀត ជាអ្នក ម៉ូតូឌុបម្នាក់បណ្តាលឲ្យរងរបួសធ្ងន់និង ខូចខាតម៉ូតូប៉ើងខ្ទាតពីកន្លែងកើតហេតុ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានបង្កហេតុបុរសរូបនោះមិនព្រមដោះស្រាយនោះទេ ដោយបានចុះពីលើឡានមករករឿងឈ្លោះជាមួយជនរងគ្រោះទៀតផងដោយ និយាយមិនដឹងខុសត្រូវព្រោះតែស្ថិតនៅក្នុងស្ថានភាពស្រវឹងជោគ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនោះជនរងគ្រោះបានឈរពាំងមុខឡានរបស់ជនបង្កហេតុ ហើយបុរសនោះក៏បានប្រើពាក្យសម្តីមិនសមរម្យព្រមទាំងចង់ប្រើហិង្សាមកលើជនរងគ្រោះទៀតផង។ ដោយមិនអាចឃាត់អ្នកបង្កហេតុឲ្យនៅដោះស្រាយគ្នា បាន ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹង នៅសង្កាត់ភ្នំពេញថ្មី ដោយសារគាត់មិនដឹង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលទៅសង្កាត់ភ្នំពេញថ្មី ត្រូវខាងសង្កាត់ប្រាប់ឲ្យទៅប៉ុស្តិ៍គោកឃ្លាង តែពេលទៅប៉ុស្តិ៍គោកឃ្លាងក្បែរកន្លែងកើតហេតុ ខាងប៉ុស្តិ៍ថាមិនមែនជាការងាររបស់ខ្លួនទេឲ្យទៅខាងសង្កាត់វិញ ដោយប្រាប់ថាមិនទទួលទេឲ្យជនរងគ្រោះទៅប្ដឹងនៅខាងនគរបាលចរាចរណ៍ធំទៅ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមហ្វេសប៊ុកផេក Traffic Spy បានសរសេរបង្ហោះថា « បុរសម្នាក់នោះជិះគ្នា២នាក់ ម្នាក់ស្រវឹងសន្លប់ក្នុងឡាន ម្នាក់ទៀតបើកបរដោយស្រវឹងជោគជាំ បានជិះមកបុកខ្ញុំពីក្រោយ ដោយខ្ញុំជិះម៉ូតូឌុបគ្នា២នាក់ប្រពន្ធរៀបចូលក្នុងបុរី ហើយបុករះម៉ូតូ១ ទៀត ជិះដោយពូម្នាក់អាយុចាស់ដែរ ដោយម៉ូតូគាត់នោះផ្លោងទៅម្ខាងនិងរបួសធ្ងន់ ចំណែកខ្ញុំនិងប្រពន្ធរបួសដៃនិងជើងមួយជំហៀងខ្លួនដោយសារបានកាច់ចង្កូតចូលផ្ទះគេទាន់ពេលកុំអីខ្ញុំត្រូវនៅក្រោមឡានបាត់ហើយ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនរងគ្រោះបន្ដលើកឡើងថា « តែយ៉ាងណាក៏របួសនិងខូចខាតសំភារៈព្រមទាំងម៉ូតូផងដែរ រួចមកបុរសនោះចុះពីលើឡាន ខ្ញុំប្រាប់ថាអោយដោះស្រាយសំណងតាមជាក់ស្តែង តែគាត់មិនព្រមដោះស្រាយហើយព្យាយាមយករួចខ្លួនហើយនិយាយមិនដឹងខុសត្រូវដោយស្ថានភាពស្រវឹងជោគ រួចគាត់រត់ចូលឡានតែខ្ញុំខំពាំងមុខឡានច្រើនដង គាត់ក៏ជេរខ្ញុំហើយចង់វាយខ្ញុំទៀត»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនរងគ្រោះបន្ដថា « ចុងក្រោយគាត់នៅតែជិះរត់ចេញព្រមទាំងជិះមកបុកខ្ញុំពាំងឡានទៀត រីឯសន្តិសុខបុរីនិងប្រជាជនមិនបានជួយឃាត់ជននោះទេ ខ្ញុំបានប្រាប់សន្តិសុខដែរ ថាអោយជួយខលទៅប៉ូលីសហើយឃាត់គាត់ផងតែសន្តិសុខទាំងមេនិងកូនចៅនៅទីនោះនិយាយថា បុរសនោះធ្វើជាមន្រី្តមិនហ៊ានទេ ចុងក្រោយជនល្មើសនោះបានជិះរត់បាត់»៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Facebook Comments