បទពិសោធន៍ថ្មីរបស់អ្នកជម្ងឺម្នាក់ សូមអោយគិតឡើងវិញចំពោះមន្ទីរពេទ្យកាលឡឺម៉ែត្រ

5972
Spread the love
  • 13.3K
    Shares

មន្ទីរពេទ្យកាល់ម៉ែត ជាមន្ទីរពេទ្យដែលកន្លងមកធ្លាប់ត្រូវបានមហាជនជាច្រើន រិះគន់ពីសេវាព្យាបាលថាត្រូវការលុយ ទាល់តែមានលុយបានមើលអ្នកជម្ងឺ ។ ពាក្យនេះបាននិយាយតគ្នាពីមាត់មួយទៅមាត់មួយ ធ្វើឲ្យប្រជាជនមួយចំនួនមិនហ៊ានមកទទួលសេវាព្យាបាល នៅមន្ទីរពេទ្យនេះឡើយ ។

តែមួយរយៈក្រោយមកនេះមានការផ្លាស់ប្ដូរជាច្រើន បន្ទាប់ពីមានការរិះគន់រហូតដល់ធ្វើអោយអ្នកជម្ងឺម្នាក់ដែលធ្លាប់មានការមិនពេញចិត្តចំពោះមន្ទីរពេទ្យមួយនេះបានផ្លាស់ប្ដូរការគិតរបស់គាត់ចំពោះមន្ទិរពេទ្យមួយនេះ ដោយគាត់បានសរសេររៀបរាប់ថា«ជួយRebranding មន្ទីពេទ្យកាល់ម៉ែតតាមបទពិសោធន៍ ជាក់ស្តែងកុំចេះតែថា តាមគេឯង រឿងពីមុនផ្សេង ឥលូវផ្សឹង តើអ្នកណាមិនធ្លាប់ធ្វើខុស? មន្ទីពេទ្យកាល់ម៉ែតមានការរីកចម្រើនជាងមុនទាំង គុណភាពនិង សេវាកម្ម ឧបករណ៍ និងអាគារស្នាក់នៅ អនាម័យ និង ផាសុខភាព មានគ្រូពេទ្យក្មេងៗ ប្រកបដោយសមត្ថភាព និងវិជ្ជាជីវៈ រួសរាយរាក់ទាក់។

គួរបញ្ជាក់ថា មន្ទីរពេទ្យនេះកំពុងធ្វើការសាងសង់អាគារថ្មី សម្រាប់បម្រើជូនប្រជាជនកម្ពុជា រួមជាមួយនឹងការព្យាបាលតាមបែបបច្ចេកវិទ្យាទំនើប ។ មន្ទីរពេទ្យមួយនេះទើបតែទិញម៉ាស៊ីនទំនើបពីក្រៅប្រទេសមកបម្រើដល់ការព្យាបាលឲ្យកាន់តែមានប្រសិទ្ធភាព ៕

 

Facebook Comments