មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីវីដេអូឃ្លីបខ្លីមួយបង្ហាញពីសកម្មភាពនារីស្រស់ស្អាតម្នាក់ ដែលបានចាក់ក្បាច់រាំពត់ពេនយ៉ាងសិចស៊ីតាមចង្វាក់ភ្លេងញាក់ញ័រ និង មានការចាប់ក្បាលបុរសមកពោបលើពោះ និង ញល់ញីញក់នៅលើតំបន់ពិសេសខ្លួន លើមាត់ស្រះចិញ្ចឹមបង្គាមួយកន្លែងនៅតំបន់ Bang Phli ខេត្តសមុទ្រប្រាកាន ប្រទេសថៃ ។
តាមការឱ្យដឹង ទីតាំងស្រះចិញ្ចឹមបង្គានោះត្រូវបានគេស្គាល់ថាជាហាងផឹកស៊ីមួយកន្លែងដែលគេដាក់ឱ្យអតិថិជនប្រុសៗចូលស្ទូចបង្គាលេងកម្សាន្ត ដែលនោះគឺជាសេវាកម្មថ្មីដ៏ពេញនិយមមួយ ។
អ្វីដែលគួរឱ្យកត់សម្គាល់ក្នុងហាងនោះទៀតសោត គេមានដាក់ស្រីក្មេងស្អាតៗជាច្រើនរូបរាំពត់ពេនដើម្បីទាក់ទាញភ្ញៀវផងដែរ ពិសេសគឺភ្ញៀវភេទបុរសៗ ឱ្យឈ្លក់វង្វេងជាមួយនឹងក្បាច់រាំបែបបស្ចិមប្រទេសយ៉ាងទាក់ទាញ ស្រើបស្រាល និង សិចស៊ីបំផុតនៅលើមាត់ស្រះចិញ្ចឹមបង្គានោះ ។
ទោះយ៉ាងណាបន្ទាប់ពីឃ្លីបវីដេអូនោះ បានសាយភាពពេញបណ្តាញសង្គម គេបានកត់សម្គាល់ឃើញមានមតិរិះគន់យ៉ាងច្រើនបានកើតឡើង ពិសេសគឺឃ្លីបដែលនារីម្នាក់បានរាំដោយចាប់ក្បាលបុរសជាភ្ញៀវមកញល់នឹងក្បាលពោះ ព្រមទាំងតំបន់ពិសេសរបស់ខ្លួនយ៉ាងស្រើបស្រាល ដោយទង្វើនោះគេចាត់ទុកថាជទង្វើមិនសមរម្យ និង អសីលធម៌ ។
បើតាមការរាយការណ៍ពីមន្ត្រីសមត្ថកិច្ចក្នុងតំបន់ខាងលើបានឱ្យដឹងថា មានភ្ញៀវទេសចរជាបុរស ៣ នាក់ដែលត្រូវរងសកម្មភាពបែបនោះនារីរាំក្នុងហាង ។
ចំពោះសកម្មភាពខុសឆ្គងបែបនោះ សមត្ថកិច្ចក៏បានផាកពិន័យចំពោះម្ចាស់ហាង ១០០០ បាតក្នុងមនុស្សម្នាក់ ដែលបណ្តាលឱ្យនារីរាំក្នុងហាងធ្វើទង្វើនោះដាក់ភ្ញៀវ និង បានចេញការព្រមានមិនឱ្យបន្តធ្វើអាជីវកម្មបន្ត ខណៈដែលហាងស្រះបង្គានេះបានលួចបើកដោយគ្មានច្បាប់អនុញ្ញាត ៕ ប្រជាប្រិយ
សូមទស្សនាវីដេអូខាងក្រោម៖