បុរសវ័យកណ្តាលម្នាក់បានមកដល់មន្ទីរពេទ្យ
ទីក្រុង Luc Ban Thuy (ប្រទេសចិន) ជាមួយទឹកមុខភ័យស្លន់ស្លោ ញ័រពេញទាំងដងខ្លួន។
ពេលគ្រូពេទ្យធ្វើការសាកសួរទើបបានដឹងថា ប្រដាប់បន្តពូជរបស់គាត់ត្រូវបានពាក់ជាប់
ដោយចិញ្ជៀនមាសមួយវង់ ឡើងហើមស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។
ក្រុមគ្រូពេទ្យបានប្រើប្រាស់នូវវិធីជាច្រើន តែនៅមិនអាចដោះចិញ្ជៀនចេញបាន ចុងក្រោយគ្រូពេទ្យបានទូរស័ព្ទទៅ 119 ប្រាប់ប៉ូលិស។
ប៉ូលិសនៅទីក្រុងនោះ បានប្រញាប់ប្រញាល់មកមន្ទីរពេទ្យនោះ។ ពេលមកដល់ បុរសរងគ្រោះនោះបានស្ថិតនៅលើគ្រែវះកាត់ ខ្លួនប្រាណញ័រញាក់ បែកញើស ព្រមទាំងមានសំលេងស្រែកថ្ងូរដោយការឈឺចាប់។
បុរសអាយុ 41ឆ្នាំបានចែករំលែកថា ពេលព្រឹកព្រលឹមបន្ទាប់ពីក្រោកពីដេក គាត់បានឃើញចិញ្ជៀនមួយវង់ជាប់យ៉ាងណែននឹង”ប្រដាប់ភេទ” របស់គាត់។
ចិញ្ជៀននោះមានរង្វង់ធំប៉ុនម្រាមមេដៃ មិន
មានវិធីណាអាចយកវាចេញបាន ទើបគាត់ប្រញាប់ទៅមន្ទីរពេទ្យទាំងព្រឹកតែម្តង។
ពេលសាកសួរពីមូលហេតុនៃការជាប់ចិញ្ជៀននេះ គាត់បានលាក់លៀម មិនបាននិយាយប្រាប់ឲ្យដឹងឡើយ។
បុគ្គលិកជួយសង្គ្រោះម្នាក់បានឲ្យដឹងថា គ្មានចន្លោះប្រហោងណាសូម្បីតែបន្តិច
រវាងចិញ្ជៀន និងប្រដាប់ភេទរបស់គាត់។ ដូច្នេះពិបាកខ្លាំងណាស់ក្នុងការដោះយកចិញ្ជៀនចេញព្រោះបើសិនមានកំហុសឆ្គងតែបន្តិចនឹងធ្វើឲ្យប្រដាប់ភេទរបស់គាត់មានរបួសកាន់តែធ្ងន់មិនខាន។
ក្រុមគ្រូពេទ្យបានខិតខំយ៉ាងខ្លាំង ដោយប្រើដង្កាប់ដើម្បីដោះយកចិញ្ជៀនចេញ។ បច្ចុប្បន្ន បុរសរងគ្រោះនោះកំពុងស្ថិតក្នុងមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ៕