នៅ​ថ្ងៃទី​១៩​ខែកញ្ញា តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​ដែល​ដកស្រង់​សម្ដី​ឯកអគ្គរដ្ឋទូត​រុស្សី​ប្រចាំ​ប្រទេស​ថៃ Kirill Barsky ឱ្យដឹងថា ក្រុង​បាងកក​មាន​ចំណាប់អារម្មណ៍​ដល់​ការទិញ​យុទ្ធភណ្ឌ​យោធា​និង​អាវុធ​ច្រើន​ប្រភេទ​របស់​រុស្ស៊ី​ក៏ដូចជា​ជំរុញ​ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំងពីរ​។​

​លោក​ពោលថា​៖ «​ប្រទេស​ថៃ​ពុំទាន់​ជា​ដៃគូ​ស្និទ្ធស្នាល​ក្នុង​ចំណងទាក់ទង​សហប្រតិបត្តិការ​យោធា ទោះបីជា​រវាង​ប្រទេស​ទាំងពីរ​ពុំមាន​ការខ្វែង​គំនិត​អំពី​នយោបាយ ឬ​យោធា​ឡើយ​។ ថ្មីៗ​នេះ​បាន​លេចឡើង​នូវ​បណ្ដា លក្ខខណ្ឌ​ងាយស្រួល​សម្រាប់​ការអភិវឌ្ឍ​និង​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក​។ នោះ​គឺជា​គ្រឹះ​ដើម្បី​កសាង​ចំណងទាក់ទង​សហ​ប្រតិ​ប​តិ្ត​ការ​បច្ចេកទេស​និង​យោធា​រវាង​ប្រទេស​ទាំងពីរ​»​។​
តាម​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​រូបនេះ ក្រុង​បាងកក​បានបង្ហាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ដល់​ឧទ្ធម្ភាគចក្រ​Mi-17 និង​រថពាសដែក ក៏ដូចជា​គ្រោងការណ៍​មូលដ្ឋាន​ជួសជុល​។​
មុននេះ ថៃ​ច្រើន​ប្រើប្រាស់​អាវុធ​និង​យុទ្ធភណ្ឌ​យោធា​ដែល​ទិញ​ពី​អាមេរិក អ៊ុយ​ក្រែ​ន​និង​កូរ៉េខាងត្បូង​។​ល​។​ថ្មី​
​ៗ​នេះ​ក្រុង​បាងកក​ទើប​កុម្មង់​ទិញ​នាវាមុជទឹក​៣​គ្រឿង​របស់​ចិន​និង​មាន​ផែនការ​សហការ​ជាមួយ​ចិន​ដើម្បី​កសាង​មូលដ្ឋាន ផលិត​អាវុធ​ជាមួយ​ចិន​នៅ​ប្រទេស​ថៃ​៕
ប្រភព៖ CEN