(​ភ្នំពេញ​)៖ បន្ទាប់ពី​កិច្ចប្រជុំ ស្តីពី លទ្ធផល​ការងារ​ព្រំដែន ដែល​បាន​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហាណូយ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន សួន​ហ្វ៊ុ​ក បាន​ធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងចុះហត្ថលេខា​លើ​ឯកសារ​ច្បាប់​ចំនួន​ពីរ ដែលមាន​សារសំខាន់​ជា​ប្រវត្តិសាស្ត្រ ដើម្បី​ទទួលយក​សមិទ្ធផល ដែល​ភាគី​ទាំងពីរ បាន​បោះ​បង្គោល​​កំណត់ព្រំដែន សម្រេចបាន ៨៤% ហើយ គិត​ចាប់ពី​ឆ្នាំ​២០០៥ មកដល់​ខែតុលា ឆ្នាំ​២០១៩​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឯកសារ​ច្បាប់​ចំនួន​ពីរ ដែលមាន​សារសំខាន់​ជា​ប្រវត្តិសាស្ត្រ ដែល​នាយករដ្ឋមន្ត្រី​កម្ពុជា និង​វៀតណាម ចុះហត្ថលេខា នាពេលនេះ រួមមាន​៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទី​១. ឯកសារ ស្តីពី សន្ធិសញ្ញា​បំពេញបន្ថែម ទៅលើ​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​ព្រំដែន ឆ្នាំ​២០០៥ ដែល​ចុះហត្ថលេខា​ដោយ​នាយករដ្ឋមន្ត្រី​កម្ពុជា និង​វៀតណាម។ សន្ធិសញ្ញានេះ ចុះហត្ថលេខា​ដោយ​សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ង្វៀន សួនហ៊្វុក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទី​២. ពិធីសារ​ខណ្ឌសីមា និងបោះបង្គោលព្រំដែន​គោក រវាង​ព្រះរាជាណាចក្រ​កម្ពុជា និងសាធារណរដ្ឋ​សង្គម​និយមវៀតណាម។ ពិធីសារនេះ ចុះហត្ថលេខាដោយលោកទេសរដ្ឋមន្ត្រី វ៉ា គីមហុង និងលោក​ ឡេ ហ៊តជុក អនុរដ្ឋមន្ត្រីនៃក្រសួងការបរទេស និងជាប្រធានគណៈកម្មការ​ព្រំដែន​រដ្ឋ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក របស់ប្រទេស​វៀតណាម​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ អនុប្រធានគណៈកម្មការព្រំដែន​ នៃប្រទេស​កម្ពុជា-វៀតណាម ក៏បានចុះហត្ថលេខា​លើឧបសម្ព័ន្ធ​អមពិធីសារ​​ខណ្ឌសីមា និងបោះបង្គោលព្រំដែន​គោក រវាង​ព្រះរាជាណាចក្រ​កម្ពុជា និងសាធារណរដ្ឋ​សង្គម​និយមវៀតណាម ផងដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូម​រម្លឹកថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី​៤-៥ ខែតុលា ឆ្នាំ​២០១៩​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រៅពី​កិច្ចព្រមព្រៀង និង​អនុស្សារណ​យោគយល់​គ្នា ចំនួន ០៧ ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម និង​អគ្គិសនី ជាដើម ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​នាយករដ្ឋមន្ត្រី​វៀតណាម ក៏​នឹង​ចុះហត្ថលេខា​លើ​ឯកសារ​ទទួលស្គាល់​ការ​ខណ្ឌសីមា និង​ការបោះបង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំងពីរ ដែល​សម្រេចបាន មកដល់​បច្ចុប្បន្ន​ប្រមាណ ៨៤%​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុងជំនួប​ពិភាក្សា​ការងារ នៅ​ទីក្រុង​ហាណូយ កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៩ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ បាន​យកចិត្តទុកដាក់ ជាពិសេស​ចំពោះ​ការចុះហត្ថលេខា​នៃ​ឯកសារ​ច្បាប់​ទាំងពីរ ដែល​ទទួលស្គាល់​ពី​វឌ្ឍនភាព​នៃ​ការ​ខណ្ឌសីមា និង​ការបោះបង្គោល​ព្រំដែន​គោក ដែល​សម្រេចបាន​មកដល់​បច្ចុប្បន្ន​ប្រមាណ ៨៤% និង​បានបញ្ជាក់​សាជាថ្មី​ថា សកម្មភាព​នេះ បាន​រំលឹក​នូវ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ ក្នុង​ដំណើរការ​ដោះស្រាយ​បញ្ហា​ព្រំដែន​គោក​រវាង​ប្រទេស​ទាំងពីរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ភាគី​ទាំងពីរ បាន​ឯកភាព​ផងដែរ ក្នុងការ​បញ្ចប់​នូវ​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​លើ​កំណាត់​ព្រំដែន ដែល​នៅ​សេសសល់ នាពេល​អនាគត​ឆាប់ៗ​នេះ​។ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ក៏បាន​ឯកភាព ជំរុញ​កិច្ចសហប្រតិបត្តិការ​ស្ដីពី​ការគ្រប់គ្រង​ព្រំដែន ដោយ​ផ្អែកលើ​យន្តការ និង​ក្របខ័ណ្ឌ​ច្បាប់​ដែលមាន​ស្រាប់ ដើម្បី​កសាង​ខ្សែបន្ទាត់​ព្រំដែន​សន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មុន​អញ្ជើញ​ទៅកាន់​ប្រទេស​វៀតណាម នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ កាលពី​ព្រឹក​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា កម្ពុជា និង​វៀតណាម សម្រេច​បោះបង្គោល​ខណ្ឌសីមា បាន ៨៤% រួចហើយ ដែល​សម្តេច ទៅ​ប្រទេស​វៀតណាម​នេះ នឹង​ចុះហត្ថលេខា​ទទួល​យកស​មិទ្ធ​ផល ៨៤% នេះ បន្ទាប់ពី​ការចរចា ធ្វើការ​ដ៏​ស្វិតស្វាញ ពី​ឆ្នាំ​២០០៥ រហូតដល់​ឆ្នាំ​២០១៩ រយៈពេល ១៤​ឆ្នាំ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា “…​ផែនទី​បាន​បោះ​នៅ​ប្រទេស​ដា​ណា​ម៉ាក បាន​ដឹក​មកដល់​អស់ហើយ​។ នៅ​សេសសល់ ១៦%​ទៀត នឹងត្រូវ​បន្ត​ដោះស្រាយ​តទៅទៀត​។ …​ទាំង​កម្ពុជា ជាមួយ​វៀតណាម ក៏​ស្នើ​ទៅ​បារាំង ដើម្បី​ជួយ​ផ្ទេរ​ផែនទី​។ ជាមួយ​ឡាវ ក៏​ស្នើសុំ​ទៅ​បារាំង ដើម្បី​ផ្ទេរ​ផែនទី ក៏ដូចជា​ផ្តល់​ឯកសារ​ផ្សេងៗ ទាក់ទង​នឹង​ព្រំដែន​។ ព្រំដែន ដែល​ធ្លាប់តែ​មានការ​ភ័យខ្លាច​របស់​ប្រជាពលរដ្ឋ ឥឡូវ​ព្រំដែន​ក្លាយទៅជា​តំបន់ ដែល​ប្រជាជន​ទៅមក​រកគ្នា រកស៊ី​ជាមួយគ្នា​…”​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពាក់ព័ន្ធ​នឹង​ផែនទី​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​ទើបតែ​បោះពុម្ព នៅ​ប្រទេស​ដា​ណា​ម៉ាក ត្រូវបាន​លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ជាតិ​ព្រំដែន បាន​បញ្ជាក់ថា “… ផែនទី​ធ្វើ​ក្រោយនេះ នឹង​ជា​ផែនទី​ថ្មី ផែនទី​ខ្នាត​ធំ ខ្នាត​មួយ​លើ​ម្ភៃ​ប្រាំ​ពាន់ ដោយ​ប្រើ​បច្ចេកវិទ្យា​ថ្មី​។ មានន័យថា ធ្វើ​ផែនទី តាម​រូបភាព​អាកាស រួចហើយ​បាន​យើង ទៅធ្វើ​ផែនទី​ឋានលេខា រួចហើយ​បាន​យើង​ទៅធ្វើ​ផែនទី ធ្វើ​ដែន​បោះបង្គោល​។ រួចហើយ យើង​បញ្ចូល​លេខ​បង្គោល​នៅលើ​ផែនទី​។ លេខ​បង្គោល​និ​មួយៗ វា​មាន​និយាម​ការ​លើ​បង្គោល​និ​មួយៗ​។ … យើង​ធ្វើជា​ឯកសារ​មួយ ទុកជា​កេរ្តិ៍មរតក​ជា​ប្រវត្តិសាស្ត្រ ទុក​ជូន​ប្រជា​ពល​ល​រដ្ឋ​យើង​ជំនាន់​ក្រោយ ”​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូមបញ្ជាក់​បន្ថែមថា ប្រទេស​កម្ពុជា និង​វៀតណាម បាន​បោះបង្គោល​ព្រំដែន​រួចរាល់ ចំនួន ៣១៥ បង្គោល ក្នុងចំណោម​បង្គោលព្រំ​ដែន​សរុប ៣៧១ បង្គោល លើ​ព្រំដែន​ចម្ងាយ ១.០៤២ គីឡូម៉ែត្រ ក្នុង​ចម្ងាយ​ព្រំដែន​គោក​សរុប​រវាង​ប្រទេស​ទាំងពីរ ដែលមាន​ចម្ងាយ ១.១៣៧​គីឡូម៉ែត្រ​។ ពោលគឺ​ប្រទេស​ទាំងពីរ បានសម្រេច​ការងារ​បោះ​បង្គោល​កំណត់ព្រំដែន បាន​ចំនួន ៨៤% គិត​ចាប់ពី​ឆ្នាំ​២០០៥ មកដល់​ត្រឹម​ខែតុលា ឆ្នាំ​២០១៩៕​ swiftnewsdaily