(ភ្នំពេញ)៖ បើយោងតាមសេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ របស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នឹងមានភ្លៀងបន្តធ្លាក់ពីតិចទៅបង្គួរ ដោយលាយឡំជាមួយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដូច្នេះ សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន។
សេចក្តីជូនដំណឹង បានបន្ថែមថា កម្រិតសម្ពាធទាប នៅតែបន្តគ្របដណ្តប់លើកម្ពុជា និងឥទ្ធិពល នៃខ្យល់សមុទ្រចិនខាងត្បូង ដែលលក្ខណៈបែបនេះនឹងធ្វើឲ្យ៖
១-តំបន់ទំនាបកណ្តាលភ្លៀង នៅតែបន្តមានក្នុងកម្រិតពីតិចទៅបង្គួរ។ ទន្ទឹមនោះ រាជធានី-ខេត្តនៅភាគខាងក្រោម ក៏អាចមានភ្លៀងច្រើនដោយអន្លើផងដែរ។
២-តំបន់ខ្ពង់រាប នឹងអាមមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។
៣-តំបន់មាត់សមុទ្រនឹងអាចមានភ្លៀងពីមធ្យមទៅបង្គួរ ពិសេសខេត្តកោះកុង៕ (ឡុក សំរិត)
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម៖