តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បាន​បញ្ជាក់ថា​ការលើកឡើង​របស់​លោក​ដែល​ថា​ពលករមួយចំនួនបានឃុបឃិតជាមួយក្រុម​គ្រូ​ពេទ្យធ្វើពុតជាឈឺមិ​នមែន​ជាយោបល់​​ផ្ទាល់​របស់​លោក​នោះទេ ប៉ុន្តែ​លោកគ្រាន់​តែនាំពាក្យសម្តី​​របស់តំណាងរាស្រ្តផ្សេងប្រាប់ក្រុម​​អ្នកសារព័ត៌មានតែប៉ុណ្ណោះ​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា លោក ឈាង វុន បាន​បញ្ជាក់ប្រាប់​វីអូឌីនៅថ្ងៃនេះថា ក្នុងនាមលោកជាអ្នកនាំពាក្យលោកបានបំពេញតួនាទីរបស់ខ្លួនរួចរាល់ហើយ គឺនិយាយប្រាប់អំពីកង្វល់សមាជិកសភានៅក្នុងអង្គប្រជុំមកប្រាប់មហាជន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក មានប្រសាសន៍ថា៖«ខ្ញុំអត់មានអីខ្វាយខ្វល់ពីរឿងគេចុះអាក្រក់អំពីខ្ញុំទេ ខ្ញុំមានតួនាទីរបស់ខ្ញុំមួយគឺខ្ញុំធ្វើការងាររបស់ខ្ញុំ។ អារឿងដែលក្មួយសួរខ្ញុំនេះ ពូបញ្ជាក់បន្ថែមទៀត មិនមែនជាយោបល់របស់ពូផ្ទាល់ទេ។ ពូគ្រាន់តែជាអ្នកនាំពាក្យរបស់រដ្ឋសភា។ នៅពេលដែលគណៈកម្មាធិការអចិន្ត្រៃយ៍ប្រជុំរួចហើយ ឬសភាប្រជុំហើយ ការសម្រេចទាំងឡាយរបស់រដ្ឋសភា ពូត្រូវមានតម្លាភាពនិយាយជូនប្រជាពលរដ្ឋ ជូនអ្នកសារព័ត៌មានស្តាប់។»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងវីដេឃ្លីបដែលបង្ហោះ​លើបណ្តាញសង្គមហ្វេសប៊ុក លោក ឈាង វុន កាលពីថ្ងៃទី១ ខែតុលា នៅឯវិមានរដ្ឋសភា បានថ្លែង​ថា អ្នកតំណាងរាស្ត្រមួយចំនួនពិសេសលោកស្រី ឡោក ខេង បានលើកឡើងថាបច្ចុប្បន្នរដ្ឋបានបាត់បង់ចំណូលច្រើន ព្រោះមានការកេងបន្លំក្នុងការប្រើប្រាស់សេវាបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)។ លោក បាន​បញ្ជាក់ថា មានមន្ត្រីរាជការនិងពលករមួយចំនួនបានឃុបឃិតជាមួយក្រុមពេទ្យធ្វើពុតជាឈឺដើម្បីចេញវិក័យប័ត្រក្លែងក្លាយបើកប្រាក់​ចែកគ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស) មាន​ភារ​កិច្ច​ផ្តល់​នូវ​សន្តិសុខ​សង្គម​ជា​មូល​ដ្ឋាន​ជូន​កម្មករ​និយោជិត​ទាំងអស់​ដែលធ្វើ​ការ​ក្នុង​វិស័យ​ឯក​ជន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីអូឌី មិនអាចទំនាក់ទំនង លោកស្រី ឡោក ខេង តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌលភ្នំពេញ សុំការពន្យល់លម្អិតអំពីបញ្ហាខាងលើបានទេ​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយកអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធមនុស្ស លោក មឿន តុលា បានបង្ហាញការយល់ឃើញថា ការលើកឡើងអំពីបញ្ហាឃុបឃិតគ្នារវាងនិយោជិតជាមួយពេទ្យដើម្បីយកលុយពីការទូទាត់សាច់ប្រាក់ពី ប.ស.ស គឺជាការបង្ហាញបញ្ហាដែលខ្វះការសិក្សាច្បាស់លាស់អំពីនីតិវិធីធ្វើការងាររបស់ ប.ស.ស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក មឿន តុលា បាន​និយាយថា៖«រឿងទៅធ្វើឯកសារទូទាត់សាច់ប្រាក់ពីប.ស.សនេះ ខ្ញុំពិបាកពិបាកនឹងជឿណាស់ ដោយសារប.ស.សមុននឹងគេចេញសេចក្តីសម្រេចលើការចំណាយផ្សេងៗរបស់ពេទ្យដៃគូ គឺគេមានការស៊ើបអង្កេតរបស់គេវែងឆ្ងាយណាស់។ គេមានរបាយការណ៍ពីនិយោជកជាដើម។ អីចឹងមិនមែនកម្មករម្នាក់ដើរចូលទៅក្នុងពេទ្យហើយនិយាយជាមួយពេទ្យ ហើយពេទ្យអាចធ្វើវិក័យប័ត្រទៅយកលុយពីប.ស.សបានទេ។»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរលោក អាត ធន់ បានបញ្ជាក់ថា តាមច្បាប់ការងារកាលណាកម្មករដាក់ច្បាប់ឈឺ គឺកម្មករអាចបើកប្រាក់ខែបានត្រឹម៧០ភាគរយប៉ុណ្ណោះ។ លោកអាត់ធន់បន្ថែមថា ប្រាក់រង្វាន់ទៀងទាត់ រឺប្រាក់បន្ថែមផ្សេងទៀតក៏ប្រឈមនឹងការកាត់ដូចគ្នា អាស្រ័យតាមគោលការណ៍របស់ស្ថាប័ន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អាត ធន់ មានប្រសាសន៍ថា៖«ក្នុងនាមតំណាងរាស្ត្រ គាត់លើកឡើងបែបហ្នឹង គឺមានន័យថា​ធ្វើឱ្យមានការមិនសប្បាយចិត្តពីសំណាក់កម្មករដែលជាអ្នកបោះឆ្នោតឱ្យគាត់ហ្នឹងច្រើនណាស់។ ជាទូទៅបើគាត់មិនឈឺ ហេតុអីគាត់ត្រូវទៅពេទ្យ? ការពិនិត្យរបស់គាត់ខ្ញុំមិនដឹងគាត់ផ្អែកលើអ្វីទេ?»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធានសភាសម្ព័ន្ធសហជីពកម្ពុជា លោក សោម អូន បានអះអាងថា ផ្អែកលើបទពិសោធន៍ក្នុងការធ្វើការងារជាមួយកម្មករនាពេលកន្លងមកលោកពុំដែលទទួលបានព័ត៌មាន រឿងកម្មករធ្វើពុតឈឺដើម្បីទទួលបានប្រាក់ពី ប.ស.ស ឡើយ។ កម្មករឈឺបានទទួលត្រឹមសេវាទេ ឯការទូទាត់ប្រាក់ជាបន្ទុករវាងក្រុមការងារប.ស.ស និងមន្ទីពេទ្យជាដៃគូ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សោម អូន លើកឡើងថា៖«យើងសូមឱ្យមានការស្រាវជ្រាវមុនលើកបញ្ហាមកបង្ហាញ។ យើងសូមស្វាគមន៍ បើសិនជាថ្ងៃខាងមុខរដ្ឋសភាមានបង្កើតយន្តការដើម្បីស្រាវជ្រាវបញ្ហានេះ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីអូ​ឌី មិនមាន​សុំ​ការ​អត្ថាធិប្បាយពីអ្នក​នាំពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម លោក ជាវ ប៊ុន​រិទ្ធ បាន​ទេនៅថ្ងៃនេះ។

តាមរបាយការណ៍ដែល​បង្ហោះ​លើ​គេហទំព័រ​​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម មានសហគ្រាសចំនួន ៩,២០៧ បានចុះបញ្ជិកា ដែល​ក្នុងនោះសមាជិកសរុបដែលប្រើប្រាស់​សេវានេះមានចំនួន ១,១៦៩,៣៦៤ នាក់៕ ប្រភព៖​ VOD