ភ្នំពេញ ៖ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅក្នុង​រយៈ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ បាន​ចោទសួរ​លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​សហប្រតិបត្តិ​ការ​អន្តរជាតិ ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​រដ្ឋសភា បាន​និយាយថា ប្រាក់ចំណូល​រដ្ឋ​ត្រូវបាន​បាត់បង់​តាមរយៈ​ការឃុបឃិត​ក្លែងបន្លំ ពាក់ព័ន្ធ​នឹង​អ្នក​ដែល​ធ្វើ​ពុត​ជា​ឈឺ ដើម្បី​ទទួលបាន​ការឈប់​សម្រាក​ពី​ការងារ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សោម អូន ប្រធានសភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា ប្រតិកម្ម​ទៅនឹង​ការលើកឡើង​របស់លោក ឈាង វុន ប្រធាន គណៈកម្មការ កិច្ចការ បរទេស សហប្រតិបត្តិ ការ​អន្តរជាតិ ព័ត៌មាន និង ប្រព័ន្ធ ផ្សព្វផ្សាយ នៃ រដ្ឋសភា ដែល​បាន​ចោទថា កម្មករ​ធ្វើ​ពុត​ជា​ឈឺ ដើម្បី​កេង​បន្លំ​ប្រាក់ ប​.​ស​.​ស ដែល​ធ្វើ​ឲ្យ​បាត់បង់​ប្រាក់ចំណូល​រដ្ឋ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក សោម អូន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​រសៀល​ថ្ងៃទី​៣ ខែតុលា​នេះ​ថា “​ឯកឧត្តម ឈាង វុន គួរ​បង្ហាញ​ឯកសារ​ផ្កូ​វ​ការ ដែល​ចោទថា កម្មករ​បាន​ក្លែង​ធ្វើ​ពុត​ជា​ឈឺ ក្នុង​គោលបំណង​កេង​កឹ​ប​ថវិកា ប​.​ស​.​ស​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងទៀត​ឯកឧត្តម​គួរតែ​កែសម្រួល​ពាក្យ ដោយនិយាយ​ត្រឹម​ថា “​កម្មករ​ខ្លះ ឬមួយ​ចំនួន​តូច​” បាន​ហើយ ពីព្រោះ​ការប្រើ​ពាក្យ “​កម្មករ​” គឺ​វា​ទូទៅ​ពេក​នាំ​ឲ្យ​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​របស់​កម្ម​ករ ជាង​១​លាន​នាក់ ហើយ​ភាគច្រើនបំផុត ដែល ពួកគាត់​ល្អ “​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បណ្តាញ​សង្គម​ជាច្រើន បាន​លើកឡើងថា “​ឯង​ខំធ្វើការ​ថែម​ម៉ោង​ទាំងយប់​ទាំង​ថ្ងៃ ឈឺ​ស្ទើរ​ងាប់​ស្ទើរ​រស់ ប្រាក់ចំណូល​រដ្ឋ​បាត់បង់ គេ​មក​ចោទ​ឯង​ថា​ធ្វើ​ពុត​ឈឺ ដើម្បី​កេង​លុយ ប​.​ស​.​ស អើយ​ស្រុក​ខ្ញុំ​អើយ​ស្រុក​ខ្ញុំ​”​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណែក​លោក ផែង វណ្ណ បាន​សរសេរ​ផងដែរ​ថា “​ខ្ញុំ​ឈឺក្បាល​ណាស់​ដែលមាន ឯកឧត្តម​តំណាងរាស្ត្រ​ម្នាក់ ចោទប្រកាន់​កម្មករ កម្មការិនី ធ្វើ​ពុត​ជា​ឈឺ ខ្ជឹ​ល​ធ្វើការ​បណ្ដាល​ឲ្យ​បាត់​ថវិកាជាតិ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហ៊ឹម ជន​ពុករលួយ​លួច​លុយ​ជាតិ មិន​លើក​យកមក​និយាយ បែ​ជា​មក​ចោទ កម្មករ កម្មការិនី ជា​អ្នកធ្វើ​ឲ្យ​បាត់​លុយ​រដ្ឋ​ទៅវិញ ។ គិត​ទៅ​ហេតុតែ​គ្នា​ក្រីក្រ ជា​កម្មករ កម្មការិនី ទន់ខ្សោយ គេ​ចោទថា​ម៉េច​ក៏បាន ។ ខ្ញុំ​ពិតជា​ហួសចិត្ត​ណាស់ ពេលឮ​តំណាងរាស្ត្រ​ម្នាក់​នោះ​និយាយ​ចោទ​កម្មករ​បែបនេះ​”​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើតាម​កាសែត​ក្នុងស្រុក​ជាច្រើន បាន​ចុះផ្សាយ​ថា ថ្មីៗ​នេះដែរ មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ក្រោយ រដ្ឋសភា​កំពុង​ធ្វើ​សេចក្តីព្រាងច្បាប់ ដើម្បី​ចាត់វិធានការ​លើ​វេជ្ជបណ្ឌិត និង​អ្នកជំងឺ​ដែល​ឃុបឃិត​គ្នា​កេង​បន្លំ​ថវិកា​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ដោយ​ការ​ទូរ​ទាត់​ថ្លៃ​ចំណាយ​លើ​ការព្យាបាល​ក្លែងក្លាយ​។ លោក​ឈាង វុន បាន បាន​និយាយថា គ្រូពេទ្យ និង​អ្នកជំងឺ​ឃុបឃិត​គ្នា​ដោយ​ការចែក​លុយ​ដែល​បាន​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម តាមរបៀប​គ្រូពេទ្យ​ចេញ​វិក្កយបត្រ​សម្រាប់​ការព្យាបាល​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បាន​កត់សម្គាល់ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​សភា​នឹង​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​នេះ ក្នុងសម័យ​ប្រជុំ​ពេញអង្គ​នៅ​ថ្ងៃ​សុក្រ​។ លោក​បាន​មានប្រសាសន៍ថា​“ វា​មិន​ត្រឹមតែ​មន្ត្រីរាជការ​ដែល​ចូលរួម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កម្មករ​ក៏​ឃុបឃិត​គ្នា​ជាមួយ​មន្ទី​ពេទ្យ​បង្អែក និង​មន្ត្រី​មណ្ឌល​សុខភាព​មួយចំនួន​ដើម្បី​ចេញ​លិខិត​សម្រាក​ព្យាបាល និង​ចេញ​វិក្កយបត្រ​គិត​ប្រាក់​ពី​បេឡា​ជាតិ​សន្តិសុខ​ផងដែរ​” ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមពិត​ពួកគេ​មិន​ឈឺ​ទេ ហើយ​ពួកគេ​គ្រាន់តែ​ចង់​សម្រាក​នៅផ្ទះ​ប៉ុណ្ណោះ​”​។ លោក​បាន​បន្ថែមថា “​ដូច្នេះ​រដ្ឋ​នឹង​ខាតបង់​ចំណូល ហើយ​និយោជក​ក៏​បាត់បង់​កម្លាំង​ពលកម្ម ដោយសារតែ​ការឈប់​សម្រាក​ឈឺ​”​។ ប៉ុន្តែ​លោក​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​អំពី​ចំនួន​ប្រាក់ចំណូល ដែល​បាន​បាត់បង់​តាមរយៈ​ការបន្លំ​នោះទេ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ក្រសួង​មិនទាន់​ទទួលបាន​របាយការណ៍​អំពី​ការបោកប្រាស់​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ទេ ប៉ុន្តែ​គាំទ្រ​ចំពោះ​ការប្រឹងប្រែង​ចាត់វិធានការ​តាមច្បាប់​ប្រឆាំងនឹង​ការ​ក្លែងបន្លំ​នេះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បាន​មានប្រសាសន៍ថា “​យើង​មិនទាន់​បានទទួល​របាយ​ការណ៍​ពី​រដ្ឋសភា​នៅឡើយ​ទេ​”​។ យើង​កំពុង​រង់ចាំ​សហការ​ជាមួយ​រដ្ឋសភា​ដើម្បី​ស៊ើបអង្កេត និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​”៕ CEN ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​