ត្រៀមខ្លួនទៅ! អាជ្ញាធរប្រកាស ត្រៀមចាត់ការអ្នកផឹកស៊ីនៅតំបន់ទេសចរណ៍អង្គរ

38
Spread the love

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សៀមរាប(ខ្មែរថែម) ៖ អាជ្ញាធរ ជាតិ អប្សរា និង ក្រុមការងារ ចម្រុះ កាលពី ថ្ងៃពុធ បាន ប្រកាស ចាត់វិធានការ រដ្ឋបាល លើស កម្ម ភាព លក់ដូរ ក្រាលកន្ទេល អង្រឹង និង ការ ទទួលទាន គ្រឿងស្រវឹង នៅក្នុង បរិវេណ ក សិន្ធុ ប្រាសាទអង្គរវត្ត ប្រាសាទ ព្រហ្មកិល និង ត្រាំង សេស ក្រោយពី ការ ដាក់ ឱសានវាទ រយៈពេល ៤៥ថ្ងៃ ត្រូវ បាន បញ្ចប់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី ខែសីហា អាជ្ញាធរ ជាតិ អប្សរា បាន ដាក់ ឱសានវាទ រយៈពេល ៤៥ថ្ងៃ សម្រាប់ អាជីវករ និង ភ្ញៀវ ទេសចរ មួយចំនួន ដែល ទទួលទាន អាហារ នៅ បរិវេណ មុខ ប្រាសាទព្រហ្មកិល និង ប្រាសាទអង្គរវត្ត ត្រូវ បញ្ឈប់ សកម្មភាព នេះ ជាបន្ទាន់ បើ ពុំ នោះ ទេ នឹង ប្រឈម នឹង ការអនុវត្ត វិធានការ រដ្ឋបាល ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាំពាក្យ អាជ្ញាធរ ជាតិ អប្សរា លោក ឡុង កុសល បាន មានប្រសាសន៍ កាលពី ថ្ងៃពុធ ថា ការ ដាក់ ឱសានវាទ បញ្ឈប់ សកម្មភាព លក់ដូរ ក្រាលកន្ទេល អង្រឹង បើក គ្រឿង បំពង សំ លេង ខ្លាំង ៗ និង ការ ទទួលទាន គ្រឿងស្រវឹង នៅ ជុំវិញ ក សិន្ធុ ប្រាសាទអង្គរវត្ត បាន ចូល មកដល់ ត្រឹម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃទី១ ខែតុលា នេះ ដែល ករណីនេះ អាជ្ញាធរ ជាតិ អប្សរា អង្គភាព នគរបាល ពាក់ព័ន្ធ និង អាជ្ញាធរ មូលដ្ឋាន បាន បង្កើត ក្រុមការងារ ចម្រុះ ដើម្បី ធ្វើការ អប់រំ ណែនាំ ដោយ ផ្ទាល់ នៅ ទី ន្លែ ងនៅ ជុំវិញ បរិវេណ ត្រពាំង សេស ប្រាសាទព្រហ្មកិល និង តាម ដងផ្លូវ កៅស៊ូ និង លើ ស្មៅ នៃ ក សិន្ធុ ប្រាសាទអង្គរវត្ត ចាប់ពី ថ្ងៃពុធ ម្សិលមិញ នេះ រហូតដល់ ថ្ងៃ ចន្ទ សប្តាហ៍ ក្រោយ ( ចាប់ពី ថ្ងៃទី២ដល់ ថ្ងៃទី៧តុលា ) ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បញ្ជាក់ ថា ៖ « ក្នុង ពេល ចុះ ធ្វើការ ណែនាំ មួយ សប្តាហ៍ នេះ យើង នឹង ធ្វើ កិច្ចសន្យា ជាមួយ គាត់ ដើម្បីឲ្យ គាត់ បញ្ឈប់ សកម្មភាព ទាំងនេះ ហើយ ផុត ពី ការ ចុះ ណែនាំ នេះ ទៅ បើ បងប្អូន អាជីវករ នៅតែ បន្តសកម្មភាព លក់ដូរ បន្ត ទៀត ក្រុមការងារ ចម្រុះ នឹង ធ្វើការ ដកហូត សម្ភារៈ កន្ទេល អង្រឹង និង សម្ភារៈ លក់ ដូរ ផ្សេង ៗ ទាំងនោះ ហើយ » ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក កុសល បន្ត ថា ចំពោះ ភ្ញៀវ ទេសចរ ឬ ប្រជាពលរដ្ឋ ដែល ទៅ ទទួលទាន អាហារ និង គ្រឿងស្រវឹង នៅ ជុំវិញ តំបន់ហាមឃាត់ ទាំងនោះ ក្រុមការងារ ចម្រុះ ក៏ នឹង ធ្វើការ អប់រំ ដល់ ពួកគាត់ ផង ដែរ ហើយ ក្នុងករណី នៅតែ បន្តសកម្មភាព នោះ នឹង ឈាន ដល់ ការ ផាកពិន័យ ថែមទៀត ផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បន្ថែម ថា ចំពោះ អ្នកលក់ ដូរ វត្ថុ អនុស្សាវរីយ៍ ឬ របស់របរ ក្មេង លេង ផ្សេង ៗ តាម រទេះរុញ នៅមុខ ប្រាសាទអង្គរវត្ត នោះ ក៏ ក្រុមការងារ ចម្រុះ ក៏ គ្រោង នឹង មាន វិធានការ ទៅលើ អាជីវករ ទាំងនោះ ដែរ ។
លោក ថា ៖ « វិធានការ ទាំង នេះ គឺ ក្នុង គោលបំណង រក្សា សណ្តាប់ ធ្នាប់ របៀបរៀបរយ និង លើកកម្ពស់ បរិស្ថាន ស្អាត ក៏ដូចជា លើក តម្លៃ ភាពជា សក្ការៈ ដ៏ ឧត្តុង្គ ឧត្តម នៃ រមណីយដ្ឋាន អង្គរ » ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ក៏បាន អំពាវនាវ ដល់ ប្រជាពលរដ្ឋ អាជីវករ និង ភ្ញៀវ ទេសចរ ទាំងអស់ ចូលរួម រក្សា បរិស្ថាន និង បញ្ឈប់ សកម្មភាព លក់ដូរ ក្រាលកន្ទេល និង ទទួលទាន អាហារ និង គ្រឿងស្រវឹង នៅ លើ វាលស្មៅ ជុំវិញ ក សិន្ធុ ប្រាសាទ អង្គរ ឲ្យបាន ជាដាច់ខាត ចាប់ពី ពេលនេះ តទៅ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ចាន់ រឿន ជា អ្នកបើកបរ ម៉ូតូ កង់ បី នៅ ខេត្តសៀមរាប បាន បង្ហាញ ការ គាំទ្រ ចំពោះ ចំណាត់ការ របស់ អាជ្ញាធរ ជាតិ អប្សរា និង ក្រុមការងារ ចម្រុះ នេះ ដើម្បី រក្សា បរិស្ថាន និង សណ្តាប់ ធ្នាប់ នៅ ជុំវិញ បរិវេណ ប្រាសាទអង្គរវត្ត ជាពិសេស បញ្ចៀស ការរិះគន់ ពីសំណាក់ ភ្ញៀវ ទេសចរ ជាតិ និង អន្តរជាតិ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ថា ៖ « ក្រោយពី ដាក់ ឱសានវាទ ហើយ ខ្ញុំ គិតថា មិន ចាំបាច់ សំណូមពរ ពួកគាត់ ឲ្យ គោរព នោះ ទេ បើ ឃើញថា ខុស នឹង ច្បាប់ ដែល កំណត់ ហើយ ចាប់ យក ( សម្ភារៈ ) តែម្តង ទៅ សម្រាប់ ខ្ញុំ ក៏ មាន អា រម្ម ណ៍ ខ្មាស់ អៀន ដែរ ពេល បើកបរ ដឹក ភ្ញៀវ ហើយ ប្រទះឃើញ ពួកគាត់ អង្គុយ ទទួលទាន គ្រឿងស្រវឹង ចាក់ភ្លេង សំ ឡេង លឺៗ រំខាន ដល់ អ្នកដទៃ បែបនេះ » ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញា មិនា សេង គី អាយុ១៨ឆ្នាំ ជា ភ្ញៀវ ទេសចរ ដែល ធ្លាប់ទៅ កម្សាន្ត នៅ ប្រាសាទអង្គរវត្ត បាន និយាយ ថា ការ ទទួលទាន អាហារ និង គ្រឿងស្រវឹង នៅ លើ ស្មៅ ជុំវិញ ក សិន្ធុ ប្រាសាទអង្គរវត្ត នេះ អាច បង្ក ឲ្យ មាន កាកសំណល់ រាយ បាយ បើសិនជា អ្នកទទួល ទាន មិនបាន យក ទៅ ទុកដាក់ ឲ្យបាន ត្រឹមត្រូវ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញា បន្ត ថា ៖ « ខ្ញុំ គិតថា ជា រឿង ល្អ បើ មានការ ហាមឃាត់ ការ ទទួលទាន អាហារ និង គ្រឿងស្រវឹង នេះ ហើយ បើសិនជា អាច ខ្ញុំ សំណូម ពរ ដល់់ អាជ្ញាធរ ឲ្យ បន្ថែម ធុងសំរាម នៅ បរិវេណ ប្រាសាទ នេះ ដើម្បី បង្ក ភាព ងាយស្រួល ដល់ អ្នកទេសចរ និង អាច ជួយ លើកស្ទួយ បរិស្ថាន អនាម័យ និង សោ ភណ្ឌ ភាព នៅ បរិ វេទ ប្រាសាទ បន្ថែម ទៀត ព្រោះ ខ្ញុំ មិនសូវ ឃើញ មាន ធុងសំរាម ច្រើន ទេ នៅ ជុំ វិ ក សិន្ធុ ប្រាសាទ នេះ » ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Facebook Comments