បាត់ដំបង៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយកើតឡើងនៅចំនុច ភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បន្ទាប់ពីស្ត្រីម្នាក់ បានពុលក្អួតមកសុទ្ធតែឈាម ស្លាប់យ៉ាងអាណោចអាធ័ម។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ស្ត្រីរងគ្រោះមានឈ្មោះគីម សាគី អាយុ ៤១ ឆ្នាំ និង មានស្វាមីឈ្មោះ រុណ សម្បត្តិ អ្នកទាំង២ជាពលករធ្វើការនៅប្រទេសថៃ ដោយមានកូននៅក្នុងបន្ទុកចំនួន ២ នាក់។
នៅថ្ងៃកើតហេតុខាងលើ ២នាក់ប្តីប្រពន្ធនេះ បានធ្វើការ ចាប់យកនៅសត្វល្អិតមួយប្រភេទមកលីងហូប ហើយប្រពន្ធជនរងគ្រោះបាននិយាយថាឆ្ងាញ់ណាស់។ ប៉ុន្តែបន្ទាប់មកស្រាប់តែគាត់មានសភាពក្អូតមក ហើយក៏មានឈាមមកជាមួយផង ហើយក៏ស្លាប់តែម្តង៕ lookgooday