ភ្នំពេញ៖ ក្រោយពីស្ថាបនិកមន្ទីរទ្រព្យគន្ធបុប្ផាលោក Beat Richner បានទទួលមរណភាពទៅ ធ្វើឲ្យមហាជន មានការសោកស្តាយជាខ្លាំង ក៏ព្រោះតែលោក បានចំណាយពេលវេលាជាច្រើនឆ្នាំ ដើម្បីជួយប្រជាជនកម្ពុជា ជាពិសេសកុមារតូចៗ ដោយការព្យាបាលជំងឺមិនយកកម្រៃ ហើយបើទោះជារូបកាយបានបាត់បង់ទៅ ក៏ពិតមែន ប៉ុន្តែចំពោះកិត្តិនាមនៃអំពើល្អលោកវិញ គឺបានដក់ជាប់ក្នុងបេះដូងកូនខ្មែរគ្រប់រូបបាត់ទៅហើយ ។

ដើម្បីបង្ហាញពីការដឹងគុណ តាមរយៈរូបភាពនៃការជួយកុមារកម្ពុជាកន្លងមក លោក តាន់ គឹមសួរ ក៏បានសម្រេចចិត្ត ប្រកាសចាប់ដៃគ្នានិងលោក អាចារ្យ ធំ រួមជាមួយវិចិត្រករសូនរូបដៃឯក Kamong Dong បានសូនរូបសំណាក់លោក វេជ្ជបណ្ឌិត Beat Richner អំពីស្ពាន់ជូនខាងមន្ទីរពេទ្យគន្ធបុប្ជា ដើម្បីដាក់តាំងទៀតផង។

តួយ៉ាង បន្ទាប់ពីរង់ចាំអស់ប៉ុន្មានថ្ងៃមកនេះ ក៏មានទស្សនិកជន ជាច្រើនចង់ដឹងថា រូបសំណាក់របស់ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner មានរូបរាងបែបណាឲ្យប្រាកដ។

ចង់ដឹងថា ដូចយ៉ាងណា សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖