សាស្ត្រាចារ្យនៅក្នុងសាលកវិទ្យាល័យម្នាក់ប្រឈមនឹងការបណ្តេញចេញពីការងារបន្ទាប់ពីរកឃើញថា គាត់បានចាប់ថើបកូន សិស្សខ្លួនឯងក្នុងថ្នាក់រៀន។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងសាកលវិទ្យាល័យមួយកន្លែងក្នុងប្រទេសបូលីវី។ តាមរយៈ វីដេអូបានបង្ហាញថា មានសិស្សស្រីម្នាក់កំំពុងតែអង្គុយរៀនដោយខ្លួនឯង ស្រាប់តែពេលនោះមានសាស្ត្រាចារ្យដើរមកពិនិត្យមើល ការសិក្សារបស់នាង បន្តិចក្រោយមកសាស្ត្រាចារ្យរូបនោះបានចាប់នាងថើបតែម្តង។ ភ្លាមៗក្រោយកើតមានការបៀតបៀននេះ និស្សិតស្រីដែលជាជនរងគ្រោះហាក់មិនមានប្រតិកម្មអ្វីទេ ដោយនាងខ្លាចសាស្ត្រាចារ្យរបស់នាង។

តែយ៉ាងណាក្តី ហេតុការណ៍នេះ ត្រូវបានថតជាប់ដោយកាំមេរ៉ាសុវត្ថិភាពរបស់សាលកវិទ្យាល័យ និងត្រូវបានគេយកទៅបង្ហោះពេញបណ្តាញសង្គម។ ក្រោយផ្ទុះការរិះគន់ និងអាចកំណត់អត្តសញ្ញាណរបស់សាស្ត្រាចារ្យនោះបាន ខាងប៉ូលិសបានចុះទៅធ្វើអន្តរាគមន៍លើករណីនេះបៀតបៀននេះ។ ដើម្បីបញ្ចប់បញ្ហា សាស្ត្រាចារ្យកំហូចបានផ្តល់ប្រាក់សំណងមួយចំនួនទៅកាន់ស្រ្តីរងគ្រោះស្របទៅតាមច្បាប់ប្រទេស ហើយជាងនេះទៅទៀតគាត់កំពុងត្រូវបានគេបញ្ឈប់ពីការងារទៀតផង៕