បុរសជាអនុរក្ស និងស្ត្រី ជាគ្រូបង្រៀន នៃវិទ្យាល័យមួយក្នុងក្រុង ស្វនស៊ី (Swansea) ក្នុងភាគខាងលិច នៃចក្រភពអង់គ្លេស ត្រូវបានព្យួការងារពីសាលា បន្ទាប់ពីវីដេអូមួយ នៃការរួមរ័ក្សរបស់អ្នកទាំងពីរ នៅក្នុងបរិវេណសាលា ត្រូវបានសិស្សថតជាប់ និងយកមកបង្ហោះចែកបន្តៗគ្នា។
នៅពេលដែលកំហុស មិនអាចជួសជុលវិញបាន… រីឯការសុំទោស ទោះជាត្រូវបានធ្វើច្រើនដង និងមានទំហំ ប៉ុណ្ណាក៏ដោយ… តើគេត្រូវអនុគ្រោះ ឲ្យអ្នកទាំងពីរឬទេ? កាលពីសប្ដាហ៍មុន បុរសជាអនុរក្ស (និងជាគ្រូ បង្រៀនដែរ)
និងស្ត្រីជាគ្រូបង្រៀន ឯកទេសគីមី នៃវិទ្យាល័យមួយ នៃក្រុង ស្វនស៊ី ត្រូវបានហាមឃាត់ មិន ឲ្យ បង្រៀន ចំនួន៣ឆ្នាំ បន្ទាប់ពីឈុតឆាក «បន្ធូរតណ្ហាបះជើង» មួយ របស់អ្នកទាំងពីរ ដែលបានប្រព្រឹត្តិ នៅក្នុង សាលា នេះ តាំងពីអំឡុងរដូវផ្ការីក ឆ្នាំ២០១៤កន្លងទៅ ត្រូវបានទម្លាយចេញជាសាធារណៈ។
ការបែកធ្លាយ ដែលបង្កភាពរ៉ៅឆាន ដល់លោក ហ្គ្រាហាម ដានៀល (Graham Daniels) អាយុ៥១ឆ្នាំ និង អ្នកស្រី ប៊ែថាន ថូម៉ាស (Bethan Thomas) អាយុ៣៧ឆ្នាំ ជារូបភាពថតពីខាងក្រៅ
ដែលថតជាប់ដោយ កូន សិស្សម្នាក់ និងដែលត្រូវបានយកមកបង្ហោះ ចែកផ្សាយពាសពេញអ៊ិនធើណែត។ ក្នុងវីដេអូ ៣៤វិនាទី គេបានឭសម្លេង អ្នក ទាំង ពីរ ដែលសុទ្ធតែមានប្រពន្ធ មានប្ដី នាពេលនោះ កំពុងធ្វើសកម្មភាពរួមរ័ក្ស យ៉ាង ដង្ហក់។
នៅចំពោះភស្ដុតាង ដែលពិបាកនឹងប្រកែកបាននេះ អ្នកទាំងពីរមិនមានជម្រើសអ្វីផ្សេង ក្រៅពីទទួលស្គាល់ ទង្វើរបស់ខ្លួននោះឡើយ ជាពិសេស នៅពេលដែលការស៊ើបអង្កេត បន្ទាប់ពីហេតុការណ៍នេះ បានបង្ហាញឲ្យ ដឹងទៀតថា អ្នកទាំងពីរបានលួចប្រព្រឹត្តិរឿងនេះ តាំងពីជិត១ឆ្នាំមកហើយ។
កាលពីពុធសប្ដាហ៍មុន ការដាក់ពិន័យទៅលើលោកអនុរក្ស និងអ្នកស្រីសាស្ត្រាចារ្យ ដែលសុទ្ធតែល្បី ឈ្មោះ ថាជាគ្រូបង្រៀនដ៏គម្រូ បានធ្លាក់មកដល់។
គណៈកម្មការវិន័យប្រចាំតំបន់ បានប្រកាសថា ទង្វើរបស់អ្នក ទាំង ពីរ បានបង្កភាពអាប់អោន ដល់វិស័យអប់រំ ដល់ខ្លួនឯង និងដល់ស្ថាប័ន ដែលពួកខ្លួនកំពុង ធ្វើការ (បង្រៀន)។
គណៈកម្មការបានចាត់ទុកថា៖ «ទង្វើអានាចារ ដែលមានលក្ខណៈច្រើនដង និងមិនអាច ទទួល យក បាន របស់ អ្នកទាំងពីរ បានធ្វើឡើងផ្ទុយពី គរុកោសល្យ និងពីវិជ្ជាជីវៈជាគ្រូបង្រៀន»។
ដើម្បីការពារខ្លួន ពីការដាក់វិន័យដ៏ធ្ងន់ធ្ងរ គូស្នេហ៍លួចលាក់ទាំងពីរនាក់ បាននិយាយអះអាង ពីការទទួល ស្គាល់កំហុស និងពីអ្វីដែលខ្លួនអាចជួសជុល ពីទង្វើជ្រុលហួសហេតុនេះ។ លោក ហ្គ្រាហាម ដានៀល បាន ថ្លែងរៀបរាប់ នូវវិប្បដិសារីដែលកើតចេញ ពីទង្វើមួយ ដែលលោកហៅថា កង្វៈវិជ្ជាជីវៈ។
លោកថ្លែងឡើងថា៖ «ខ្ញុំពិតជា បាន ធ្វើរឿងនេះ ដែលធ្វើឲ្យខ្ញុំមានការខ្មាសអៀនខ្លាំងណាស់»។ រីឯអ្នកស្រី ប៊ែថាន ថូម៉ាស វិញ បាន និយាយ ថា៖
«សាលារៀន មានសារៈសំខាន់បំផុត សម្រាប់ជីវិតខ្ញុំ។ ខ្ញុំបានបាត់បង់នូវអ្វីៗជាច្រើន សម្រាប់ គម្រោងទាំងអស់ ទាំង ក្នុង អាជីព ទាំងក្នុងជីវិត ឯកជន។»៕