ពិភព​កីឡា​ប្រដាល់​កម្ពុជា​មាន​កីឡាករ​ប្រដាល់សេរី​ជា​ច្រើន​​ ដែល​អាច​ឡើង​ប្រកួត​ប្រដាល់​សកល​​។ ប៉ុន្តែ​ក្នុង​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​មាន​តែ​ប៉ុន្មាន​​រូប​​ប៉ុណ្ណោះ​ ដែល​ទទួល​បាន​ការ​គាំទ្រ​ និង​មាន​ភាព​ល្បី​បោះ​សំឡេង​ខ្លាំង​ក្នុង​ពិភព​ប្រដាល់​ខ្មែរ តាម​រយៈ​ការ​ឡើង​ប្រកួត​សេរី ឬ​ការ​ប្រកួត​ផ្សេង​។ ​

​ផល សោភណ្ឌ ជាកីឡាករមួយ​រូប​គេ​ធ្លាប់​ជា​កីឡាករ​ជម្រើស​ជាតិ​ប្រដាល់​សកល​កាល​ពី​ពេល​កន្លង​ទៅ ហើយ​ក៏​ជា​កីឡាករ​ប្រដាល់​​សកល​មួយ​រួប​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ។ បើ​និយាយ​ពី​សេរី​វិញ​គ្រាប់​គ្នា​​ប្រហែល​ជា​ស្គាល់​ច្បាស់​ពី​កម្រិត​ផ្លែ​កែង និង​ស្នៀត​ប្រើ​កណ្ដាប់​ដៃ​រស់រវើក​របស់​កីឡាករ​រូប​នេះ។ ជាក់ស្តែងនៅក្នុងវីដេអូឃ្លីបនេះបានបង្ហាញពីកីឡាករផល សោភណ្ឌ៍ បានវាយមួយកែង នេះ ឲ្យកីឡាករ ថៃ បាត់មាត់ឈឹង។ចង់ដឹងថាការប្រកួតរបស់កីឡា​ករ ផល សោភណ្ឌ៍ យ៉ាងណាសូមទស្សនាឃ្លីបខាងក្រោម៖