​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ(ភីអិនអាស៊ី) ៖ ស្ត្រីម្នាក់បន្ទាប់ពីជួបប្រសប់ជាមួយអាប្ដីហេងស៊យ រហូតដល់នាងមាន ផ្ទៃពោះ ជាង ៥ ខែ ទៅហើយ បែរជាប្ដីហេងស៊យម្នាក់នេះ ទៅលួចលាក់មានស្រីថ្មីទៀត ហើយនាងតាមទាន់កំពុងរួមភេទជាមួយស្រីថ្មីនោះច្បាស់នឹងភ្នែក

មិនទាន់បាននិយាយអ្វីឲ្យអស់ពីក្នុងចិត្តផងស្រាប់តែអាប្ដីហេងស៊យនោះស្ទុះយកកៅអីជ័រមកវាយនាងមិនដកដៃបណ្ដាលឲ្យ របួស បែក មុខ បែក មាត់ បាក់ ក្តោង ច្រមុះ របួស ពេញ ខ្លួន ហូរឈាម ពេញមុខ សន្លប់ បាត់ស្មារតី ត្រូវ បាន អ្នកជិតខាង ដឹក បញ្ជូនទៅ មន្ទីរ បង្អែក កោះកុងដើម្បីជួយសង្គ្រោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក សមត្ថកិច្ច ក៏បាន ឃាត់ខ្លួន ជនសង្ស័យ ហើយ ទៅ ធ្វើ ពាក្យ បណ្តឹង នៅ មន្ទីរ ពេទ្យ បង្អែក កោះកុង ឲ្យ ស្ត្រី រងគ្រោះ ផ្តិត មេដៃដើម្បី ចាប់ អា ប្តី ហេងស៊យ ចាត់ការ តាមច្បាប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីនេះបង្កឲ្យ មានការ ភ្ញាក់ផ្អើល កាលពី វេលា ម៉ោង ៧ យប់ ថ្ងៃ ទី ២១ ខែកញ្ញា ឆ្នាំ ២០១៩ ស្ថិតនៅ ភូមិ ១ សង្កាត់ ស្មាច់មានជ័យ ក្រុង ខេមរភូមិន្ទ ខេត្តកោះកុង។

ស្ត្រី រងគ្រោះ ត្រូវបាន គេ ស្គាល់ ឈ្មោះ អ៊ុ សារឿន អាយុ ៣៣ ឆ្នាំមានផ្ទៃពោះ៥ខែ រស់នៅ ភូមិ ព្រៃ ទីទុយ ឃុំ យាអង្គ ស្រុកថ្ពង ខេត្ត កំពង់ស្ពឺ រីឯ ប្តី ជាជនដៃដល់មាន ឈ្មោះ យ៉ែម ចិន អាយុ ៣៥ ឆ្នាំ រស់នៅ ភូមិ សង្កាត់ កើតហេតុ ខាងលើ មុខរបរ មិន ពិតប្រាកដ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោង តាម ពាក្យ បណ្តឹងរបស់ ស្ត្រី រងគ្រោះ បាន រៀបរាប់ ថា នាង និង ប្តី ហេងស៊យ បាន ស្រលាញ់ គ្នា បី ឆ្នាំ មក ហើយ ដោយ នាង ធ្វើការ រោងចក្រ នៅ ស្រុក អង្គស្នួល ខេត្ត កណ្តាល ចំណែក ប្តី ហេងស៊យ របស់ នាង នៅ ខេត្តកោះកុង មុខរបរ មិន ពិតប្រាកដ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុនដំបូង ពួកគេ ទាំង ២ នាក់ បាន ស្រលាញ់ គ្នា ណាស់ ហើយ នាង ក៏ ទៅ កោះកុង ជា ញឹកញាប់ ហើយ ប្តី នាង ក៏ ឧស្សាហ៍ មក ជួប នាង នៅ កន្លែងធ្វើការ របស់ នាង ដែរ ប៉ុន្តែ យើង យកគ្នា ជា ប្តី ប្រពន្ធ មិន បាន រៀបការនោះ ទេ ហើយ ឪពុកម្តាយទាំងសងខាងក៏បានដឹងឮផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងរង គ្រោះ បាន រៀបរាប់ ទៀត ថា មិនយូរប៉ុន្មាន ប្តី ហេងស៊យ របស់ នាង បាន មាន ស្រី ថ្មី ហើយ តែងតែ វាយ ធ្វើបាប នាង រហូត មិន ដែល មាន សេចក្តី សុខ នោះ ទេ ជួនកាល គេ តេ មក បញ្ឈឺ នាង ទៀត ផង ជាពិសេស ថ្មីៗ នេះ ពេល នាង មាន ផ្ទៃពោះ គេ តែង ធ្វើបាប នាង ជា ញឹកញាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី រងគ្រោះ បន្ត ថា មុន ថ្ងៃ កើតហេតុ នៅថ្ងៃ ទី ២០ ខែកញ្ញា ប្តី ហេងស៊យ របស់ នាង បាន តេ មក នាង ថា «ហង ឯង ហ៊ាន មក កោះកុង ឬទេ អញ កំពុង ដេក អោប ស្រី ថ្មី នៅ ក្នុង ផ្ទះ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនោះ នាង ខឹង ខ្លាំង ណាស់ ប៉ុន្តែ ខំ ទប់ អារម្មណ៍ ថា នាង នឹង ទៅ មើលមឺនមិន ខ្លាច ទេ។ ស្អែក ឡើង ថ្ងៃ ទី ២១ កញ្ញា នាង បាន ជិះ ឡាន តាក់ ស៊ី ទៅ ដល់ ផ្ទះ ក៏ ឃើញ ប្តី ហេងស៊យ របស់ នាង កំពុង ឡើង ឋានសួគ៌ ជាមួយ ស្រី ថ្មី នោះមែន ដោយ ម្នាក់ៗ អាក្រាត កាយ ទាំងអស់ គ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង បន្ថែម ថា ពេលនោះ ប្តី នាង បាន ស្រែក ថា« ហងឯង មក ធ្វើ អី អញ មិនមែន ប្តី ហង ឯង ទៀត ទេ អញ ឈប់ ស្រលាញ់ ហងឯង ជា ប្រពន្ធ ទៀតហើយ អញ យក ហងឯង ជា ស្រី លេងសើច តែប៉ុណ្ណោះ ង្ហែង មករក អី ទៀត » ពេលនោះ នាង មិនទាន់ បាន និយាយ អី ផង ស្រាប់តែ ឈ្មោះ យ៉ែម ចិន ជាប្តី បាន ស្ទុះ យក កៅ ជ័រ វាយ សំពង មកលើ នាង មិន ដក ដៃ ទាំង នាង មាន ផ្ទៃពោះ៥ខែទៀតផងមិនអាណិតអាសូរ នាង បន្តិច ណា សោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំពេចនោះនាងបាន សន្លប់ បាត់ស្មារតី ហើយ ត្រូវ អ្នកភូមិ យក នាង មក ពេទ្យ ចំណែក ប្តីជា ជ នស ង្ស័យ ត្រូវ បាន សមត្ថកិច្ច ប៉ុស្តិ៍ ស្មាច់មានជ័យ ចាប់ខ្លួនភ្លាមៗផងដែរ។
នៅ ក្នុង ពាក្យ បណ្តឹង នាងរង គ្រោះ សុំ ឲ្យ សមត្ថកិច្ច ចាត់ការ ទៅតាម ផ្លូវច្បាប់ ចុះ មិន ត្រូវ ដោះលែង ទេ ព្រោះ នាង មិន យល់យោគ ឬ យកគ្នា ជា ប្តី ប្រពន្ធ ទៀត បានឡើយ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​