ភ្នំពេញ ៖ ស្រ្តីម្នាក់បានយំសោកបោកខ្លួនធាក់ននៀលដីនៅមុខផ្ទះឪពុកក្មេក ដោយនាងអះអាងថាស្វាមី និងឪពុកក្មេកលួចយកកូនស្រីសំណព្វចិត្តអាយុ១០ខែពីផ្ទះរបស់ម្តាយនាងរបៀបប្លន់ ក្រោយពីមាន ទំនាស់គ្នាមិនទាន់លែងលះគ្នាតាមប្រព័ន្ធតុលាការនៅឡើយនោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅផ្ទះលេខ៧បេ ផ្លូវលេខ​៣០៣ សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក ដែលជាផ្ទះ​ឪពុកក្មេក និងស្វាមីកំពុង​រស់នៅ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពីក្រុមគ្រួសារស្រី្តខាងលើបានឲ្យដឹងថា ស្រ្តី​រងគ្រោះ ឈ្មោះ គួន កែវពិសី អាយុ២៥​ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនទេស​ចរណ៍ឯក​ជនមួយ សព្វថ្ងៃស្នាក់នៅជាមួយម្តាយផ្ទះលេខ១៥បេ ផ្លូវបេតុង សង្កាត់​គោក​ឃ្លាង ខណ្ឌសែនសុខ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯបុរស​ជា​ប្តីឈ្មោះ ចន្ទ សុខវីរៈ អាយុ ៣០ឆ្នាំ មុខរបរ​បុគ្គលិក សណ្ឋាគារ ណាហ្គារវើល៍ រស់នៅ​ផ្ទះលេខ ៧បេ ផ្លូវ៣០៣ សង្កាត់បឹងកក់ទី១ ខណ្ឌ​ទួលគោក ដែលជាផ្ទះរបស់ឪពុក​ឈ្មោះ ចន្ទ ពិសិដ្ឋ ចៅសង្កាត់អូរឫស្សី២ ខណ្ឌ៧​មករា ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពដដែលបានឲ្យដឹងទៀតថា ប្តី ប្រពន្ធពីរនាក់នេះបានរៀបការជាមួយគ្នាយូរឆ្នាំមកហើយដោយទទួលបានចំណងដៃកូនស្រីអាយុ១០ខែម្នាក់ស្រស់ស្អាតយ៉ាង ទ្រលុកទ្រលន់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០១៩ ក្រុមគ្រួសាររបស់គាត់ទាំងសងខាងបានបបួលគ្នាទៅហូបស៊ុបនៅហាង ឡុងកី ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលហូបស៊ុបរួច ស្រាប់តែភាគីទាំងពីរមានទំនាស់ពាក្យ សម្តីនឹងគ្នាយ៉ាងស្រួចស្រាល់ រហូតដណ្តើម​យកកូនស្រីអាយុ១០ខែ ដោយការ ប្រទាញ ប្រទង់ខាងប្រុសទាញដៃខាងស្រីទាញជើង ធ្វើឲ្យទារកស្រែកយំទ្រហឹងពេញ ហាងតែ ម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនោះមានលោកមេធាវីម្នាក់ដែលទៅហូបស៊ុបនៅក្បែរនោះឃើញទង្វើពុំគប្បីក៏ចូលទៅជួយ អន្តរាគមន៍លើក ហេតុផលតាមផ្លូវច្បាប់ទើបកូនស្រីម្នាក់នេះបានទៅលើម្តាយ ហើយម្តាយក៏បីទារក ទៅរស់នៅជាមួយម្តាយបង្កើតរបស់នាងឯសង្កាត់​គោក​ឃ្លាង ខណ្ឌសែនសុខ ចាប់ពីពេលនោះ​មក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពដដែលបានឲ្យដឹង​ទៀត​ថា លុះមកដល់វេលាម៉ោង៧ព្រឹកថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ២០១៩ គ្រាដែលម្តាយ ទារិកាចេញទៅធ្វើការបាត់ ស្រាប់តែឈ្មោះ ចន្ទ សុខវីរៈ នាំបក្ខពួក២ទៅ៣នាក់ ជិះ រថយន្តមួយគ្រឿងទៅផ្ទះម្តាយរបស់នាង គួន កែវពិសី គាស់របងនិងទ្វារផ្ទះចូលទៅដល់កញ្ឆក់យកទារិកាពីដៃម្តាយនាងរួចនាំគ្នាជិះរថយន្តចេញទៅបាត់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់ពីពេលនោះរហូតមក នាងជាម្តាយមានក្តីអាឡោះអាល័យចំពោះកូនតូចមាន​ តែ១ ក៏តែងតែធ្វើដំណើរទៅកាន់ផ្ទះឪពុកក្មេកជាចៅសង្កាត់អូរឫស្សី២ ដើម្បីទាមទារ​សុំជួបមុខកូន តែត្រូវឪពុកក្មេក និង ស្វាមី រារាំងមិនឲ្យជួបជាដាច់ខាត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពដដែលបន្តទៀតថា ពីមួយថ្ងៃទៅ មួយថ្ងៃ ដោយសារកូនស្រីតូចសំណព្វចិត្តត្រូវស្វាមី និងឪពុកក្មេកឆក់កូនយកទៅបាត់ នោះធ្វើឲ្យរូបនាងចង់ក្លាយជាមនុស្សវិកលចរិតទៅហើយ ដោយមួយថ្ងៃៗ មិនគិតហូប បាយទឹក គិតតែយំសោកបោកខ្លួននឹក ស្រណោះកូន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតដល់ថ្ងៃកើតហេតុទ្រាំ មិនបាន ក៏ទៅសុំជួបកូនម្តងទៀត តែត្រូវ ឪពុកក្មេកបិទទ្វារផ្ទះ មិនឲ្យចូលជួប ថែម ទាំងបណ្តេញចេញពីផ្ទះគេទៀតផង។

ស្រ្តីរូបនេះបានសូមអំពាវនាវដល់អ្នក ច្បាប់សូមមេត្តាជួយរកយុត្តិធម៌ឲ្យនាងផង ខណៈដែលនាងមានកូនស្រីដំបូង តែម្នាក់ គត់ ត្រូវបានគេបំបែក តើត្រូវច្បាប់ដែរ ឬ ទេ? ជាមួយនេះដែរនាងក៏សូមអំពាវនាវ ដល់អ្នកស្នេហាយុត្តិធម៌ទាំងអស់ ជួយតាម ផ្លូវច្បាប់ ដើម្បីទាមទារយកកូនស្រីមកវិញ គ្រាដែលការលែងលះគ្នាមិនទាន់ឆ្លងកាត់ការសម្រេចរបស់តុលាការនៅឡើយនោះ។

ពាក់ព័ន្ធរឿងហេតុខាងលើនេះ លោក ចន្ទ ពិសិដ្ឋ ចៅសង្កាត់អូរឫស្សី២បានប្រាប់ អង្គភាពនគរដ្រេហ្គន នារសៀលថ្ងៃទី១៩ ខែកញ្ញាតាមទូរស័ព្ទថា រឿងរ៉ាវទាំងអស់​នេះលោកមិន អាចអធិប្បាយបានទេ ដោយលោកបាន ជម្រាបដល់អ្នកយកព័ត៌មានផ្សេងៗរួចទៅហើយ។

លោកបាន​ជំរុញ​ឲ្យ​ភ្នាក់ងារយើង ទៅជួបកូនប្រុស​ផ្ទាល់ ដើម្បីបញ្ជាក់រឿងរ៉ាវ ទាំងនេះឲ្យបាន​ច្បាស់លាស់ តែលោកចៅ សង្កាត់មិនបានប្រាប់លេខទូរស័ព្ទកូនប្រុស របស់លោក​ដល់​ភ្នាក់​ងារយើង ដើម្បីសម្ភាសបាន​នោះទេ៕​ nkdnews

សូមទស្សនាវីដេអូខាងក្រោម៖