ពុករលួយស្រស់ៗ ច្បាប់អាជីវកម្មកែច្នៃឈើរដ្ឋតែ១លានរៀល តែលោកមន្ត្រីយករហូតដល់ ២ពាន់ដុល្លារ

12
Spread the love

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(PN ASIA)ភ្នំពេញ ៖ ក្រុមអាជីវកររកសុីបើកទីតាំងលក់និងកែច្នៃឈើនៅក្នុងរាជធានីភ្នំពេញ បាននាំគ្នាប្រតិកម្មខ្លាំងៗទៅនឹងការកំណត់តំលៃរត់ការច្បាប់សុំបើកឬបន្ដច្បាប់អាជីវកម្មប្រចាំឆ្នាំមានតំលៃខ្ពស់ពេកដែលពួកគាត់មិនអាចទទួល យកបានគឺក្នុង១ច្បាប់តំលៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់ពី១៣០០ទៅ២០០០ដុល្លារ ហើយនៅក្នុងទទូទាំងរាជធានីភ្នំពេញមានទីតាំងសរុបប្រមាណជា២០០ទីតាំងឯណោះ ចំពោះតំលៃខ្ពស់បែបនេះត្រូវបានមន្ដ្រីរដ្ឋបាលព្រៃឈើ ប្រាប់អាជីវករថាជាតំលៃដែលថ្នាក់លើដាក់ចុះ តែតម្លៃដែលក្រសួងដាក់ចុះតែ១លានរៀលប៉ុណ្ណោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមខ្លឹមសាររបស់ក្រុមអាជីវករ រកសុីទិញលក់ឈើនិងសិប្បកម្មកែច្នៃឈើបានលើកឡើងថា«យើងខ្ញុំជាក្រុមអាជីវករ លក់ឈើ និង អ្នកបើករបសិប្បកម្មកែឆ្នៃឈើ នៅទូទាំងរាជធានីភ្នំពេញ ប្រមាណជា២០០ទីតាំងបាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណូមពរឲ្យ បណ្តាសារ័ត៌មាន ជួយផ្សព្វផ្សាយ ក្តីកង្វល់របស់ពួកគាត់ឲ្យបានដឹងដល់ថ្នាក់ដឹកនាំពិសេស រដ្ឋមន្ត្រីក្រសួងកសិកម្ម សុំ ឲ្យមានចំណាត់ការចំពោះ មន្ទីរកសិកម្មនិងមេរដ្ឋបាលព្រៃឈើ ដែលបានបញ្ជាឲ្យកូនចៅនៅតាមបណ្តាខណ្ឌទូទាំងរាជធានីភ្នំពេញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើរបង្ខិតបង្ខំឲ្យ ក្រុមអាជីវករ លក់ឈើ និង អ្នកបើកបរបសិប្បកម្មកែឆ្នៃឈើ នៅទូទាំងរាជធានីភ្នំពេញ. ធ្វើច្បាប់អាជីវកម្ម លក់និងកែឆ្នៃឈើ និងបន្តច្បាប់ ថ្លៃកប់ពពក ក្នុងមួយតម្លៃចាប់ពី ១៥០០ទៅ២ពាន់ដុល្លារ ចំណែកការបន្តច្បាប់ធ្វើអាជីវកម្មវិញ ពី១៣០០ទី១៨០០ដុល្លារ ក្នុងមួយឆ្នាំ» ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគាត់បន្តថា «បច្ចុប្បន្ននៅទូទាំងរាជធានីភ្នំពេញមានទីតាំងបើក ដេប៉ូលក់ឈើ និងទីតាំងសិប្បកម្មកែឆ្នៃឈើ ប្រមាណជា២០០ទីតាំង ហើយខាងរដ្ឋបាលព្រៃឈើបានតម្រូវឲ្យក្រុមអាជីវករទាំងអស់ ធ្វើច្បាប់អនុញាតិ ធ្វើអាជីវកម្ម ដែលចេញដោយមន្ទីរកសិកម្ម និងរដ្ឋបាលព្រៃឈើ រាជធានីភ្នំពេញ» ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពដដែលបន្តថា «ក្រុមមន្ត្រី រដ្ឋបាលព្រៃឈើនៅតាមមូលរដ្ឋាន ទទួលបានបទបញ្ជាពីថ្នាក់លើបានទៅបំផុសបំផុលឲ្យក្រុម អាជីវករ ធ្វើលិខិតប្រកបអាជីវកម្មនិង បន្តលិខិត ធ្វើអាជីវកម្ម តាមច្បាប់ ការបន្តនិងសុំច្បាប់ ធ្វើអាជីវកម្ម តម្លៃដែលក្រសួងកសិកម្មដាក់ចុះមក គឺត្រឹមតែ១លានរៀលប៉ុណ្ណោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែពេលពួកគាត់ទៅសុំវិញ មិនខុសពីទៅសុំភ្លើងយក្សនោះឡើយ ខុសនេះខុសនោះ មិនចេះត្រូវតែបើ ឲ្យមន្ត្រី រដ្ឋបាលព្រៃឈើរត់ការឲ្យ ម៉ាចប់គេយកថ្លៃពី១៥០០ទៅ២០០០ដុល្លារ ដោយមន្ត្រីទាំងនោះអះអាងថាជាតម្លៃថ្នាក់លើនៃមន្ទីរ កសិកម្មនិងមេនៅរដ្ឋបាលព្រៃឈើ ជាអ្នកកំណត់។ ចំណែក ការបន្តច្បាប់ធ្វើអាជីវកម្មវិញគឺក្នុងមួយឆ្នាំចាប់ពី ១៣០០ទៅ. ១៨០០ដុល្លារ ឯណោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមអាជីវករទាំងអស់បានសំណូមពរសុំឲ្យលោករដ្ឋមន្ដ្រីក្រសួងកសិកម្មរក្ខាប្រមាញ់និងនេសាទ លោក វ៉េង សុខុន មេត្តាជួយមើលកូនចៅតាមមន្ទីររបស់ខ្លួនផងថាតើតំលៃខ្ពស់បែបនេះជាការកំណត់របស់លោករដ្ឋមន្ត្រី មែនទេ ឬមួយអស់លោកដែលជាមន្ដ្រីក្រោមឱវាទចេះតែថាដើម្បីសល់ទុកខ្លួនឯងប៉ុណ្ណោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ ក្រុមអាជីវករ និងម្ចាស់សិប្បកម្មស្នើរសុំឲ្យថ្នាក់ដឹកនាំ ពិសេសរដ្ឋមន្ត្រីក្រសួងកសិកម្ម ដាក់ការស្នើរសុំច្បាប់ប្រកបអាជីវកម្ម ដេប៉ូលក់ឈើ និងសិប្បកម្មកែឆ្នៃ ចូលទៅក្នុងច្រកចេញចូលតែមួយរបស់ អាជ្ញាធរ នៅតាមបណ្តាខណ្ឌ នីមួយៗដើម្បីងាយស្រួល និងអាចលុបបំបាត់អំពើពុករលួយរបស់មន្ត្រីថ្នាក់ក្រោមបាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញបនេះដែរលោក ចាន់ រិទ្ធី ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រាជធានីភ្នំពេញ បានប្រាប់គេហទំព័រនៅព្រឹកថ្ងៃទី១២កញ្ញា ឆ្នាំ២០១៩ ឲ្យដឹងថាតាមច្បាប់តម្លៃឆ្នើរសុំធ្វើអាជីវកម្មតែមួយលៀនរៀលប៉ុណ្ណោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯការយកលុយលើសពីនុះលោកមិនបានដឹងហើយក៏មិនបាន បញ្ជាឲ្យមន្ត្រីថ្នាក់ក្រោមទៅធ្វើដែរ។លោកអរគុណចំពោះការផ្តល់ព័ត៌មាននេះ ហើយសុំឲ្យខាងសារព័ត៌មានសហការ ជួយ ផ្តល់ឈ្មោះ មន្ត្រី ដែលយកលុយ ឲ្យលោក ដើម្បីឲ្យលោកហៅមកសួរនាំ ព្រោះថាសម័យនេះហើយជាសម័យវះកាត់មិនអនុញាតិឲ្យមន្ត្រីទៅធ្វើបាបរាស្ត្រនោះទេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បានលើកឡើងទៀតថា ធម្មតាលុយនិងមនុស្ស ទោះបីជា លោកជាមេគេមែនប៉ុន្តែពេលខ្លះ គេលាក់លោកមិនអោយដឹងដែរ ។ជាមួយគ្នានេះលោកទទួលស្គាល់ថាមន្ត្រីខ្លះអាចឆ្លៀតឪកាស ដូចការលើកឡើងរបស់អាជីវករដែរ. ដូច្នេះហើយលោក សុំឲ្យជួយសហការ ផ្តល់ឈ្មោះមន្ត្រីរូបណាទៅធ្វើបាបរាស្ត្រ លោកនិងចាត់វិធានការមិនខាន៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Facebook Comments