ដំណឹងមរណភាពរបស់ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ( Dr. Beat Richner) ធ្វើឲ្យប្រជាជនខ្មែរទូទាំងប្រទេសសម្តែងការរន្ធត់ចិត្ត និងសោកស្តាយជាខ្លាំង។ យ៉ាងណាមិញក្រោយពីមានដំណឹងអកុសលបែបនេះ ក៏មានផលិតករ និងតារាចម្រៀងជាច្រើនបានបញ្ចេញនូវបទចម្រៀងដែលបង្ហាញពីការសោកស្តាយ និងបង្ហាញពីគុណបុណ្យនៃមន្ទីរពេទ្យគន្ធបុប្ផា។
ជាក់ស្តែងណាស់ កញ្ញា ព្រំ រីតា ដែលត្រូវគេស្គាល់ថាជា DJ វតី បានធ្វើការចែករំលែកជាថ្មីនូវបទចម្រៀងមួយបទដែលមានចំណងជើងថា “មន្ទីរពេទ្យគន្ធបុប្ផា”។ យ៉ាងណាមិញបទចម្រៀងមួយបទ កញ្ញា ព្រំ រីតា បានបញ្ចេញតាំងពីចុងឆ្នាំ២០១៧ មកម្ល៉េះ ក៏ប៉ុន្តែកញ្ញាក៏បានចែករំលែកជាថ្មី ដើម្បីជាការដឹងគុណបុណ្យ ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ជនជាតិស្វីស បានចំណាយពេលស្ទើរពេញមួយជីវិតរបស់លោក ដើម្បីជួយសង្រ្គោះជីវិតកុមារកម្ពុជារាប់លាននាក់ ដោយលោកតែងតែធ្វើការប្រគុំតន្រ្តីមូលនិធិនានាដើម្បីទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា។ តោះមកមើលវីដេអូនៅខាងក្រោមនេះ៖=>ចុចលើរូបភាពខាងក្រោមដើម្បីអានព័ត៌មានផ្សេងៗ