ករណីឆបោកនៅលើបណ្តាញសង្គមហ្វេសប៊ុកជាករណីមួយដែលគួរឲ្យបារម្ភ ដោយមានជនរងគ្រោះជាច្រើនបានចាញ់បោក ជាពិសេសគឺទៅលើការផ្ញើលុយមុននឹងទិញផលិតផលនៅតាមហ្វេសប៊ុកផេកក្លែងក្លាយ ឬការបន្លំឈ្មោះហ្វេសប៊ុកផេកលក់ផលិតផលល្បីៗ។ ជាក់ស្តែងណាស់នៅមុននេះបន្តិចអ្នកនាង ហង្ស ម៉ារ៉ានី បានបង្ហោះវីដេអូមួយដោយបានបង្ហាញនូវសកម្មភាពខ្លួន បានខលទៅជនអនាមិក ដែលប្រើប្រាស់ឈ្មោះ ហ្វេសប៊ុកផេក “ហង្សម៉ារ៉ានី កំសាន្ត” ធ្វើជាលក់ផលិតផល និងឲ្យផ្ញើរលុយមុននឹងទទួលអីវ៉ាន់។

=>ចុចលើរូបភាពខាងក្រោមដើម្បីអានព័ត៌មានផ្សេងៗ

ដោយអ្នកនាង ហង្ស ម៉ារ៉ានី បានបញ្ជាក់ទៅកាន់មហាជនឲ្យបានជ្រាបថា ប្រសិនបើមានលេខ 097 317 9118 ទាក់ទងឲ្យផ្ញើលុយ សូមកុំធ្វើតាមឲ្យសោះ ព្រោះនេះជាលេខអ្នកបោកប្រាស់ ដោយប្រើប្រាស់ឈ្មោះ ហង្ស ម៉ារ៉ានី កំសាន្ត ដើម្បីទទួលបានផលប្រយោជន៍តាមរយៈការក្លែងបន្លំ។ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖

=>ចុចលើរូបភាពខាងក្រោមដើម្បីអានព័ត៌មានផ្សេងៗ

=>ចុចលើរូបភាពខាងក្រោមដើម្បីអានព័ត៌មានផ្សេងៗ