បែកធ្លាយរឿងព្រះសង្ឃឆាន់នំអាកោរ៥ដងមិនទទួលខុសត្រូវ នាងឡាំប៉ាតាមហ្វេសប៊ុក !!!

រាជធានី ភ្នំពេញ ៖  មួយរយៈពេលចុងក្រោយនេះ មានសង្ឃមួយចំនួនតូច​ដែលមិនបានប្រកាន់ខ្ជាប់នូវវិន័យ និងសិក្ខា រហូតមានការសេពនូវមេថុនធម្ម (រួមភេទ) ជាមួយនឹងមាតុគ្រាម (ស្ដ្រីភេទ) ដែលធ្វើឲ្យប៉ះពាល់​យ៉ាងធ្ងន់ដល់ព្រះពុទ្ធសាសនាដែលមានតម្លៃយ៉ាងល្អបំផុត នៅក្នុងការអប់រំសីលធម៌ ដូចជាករណីថ្មីៗនេះ មាននារីម្នាក់បានសរសេរទម្លាយពីរឿងអាស្រូវផ្លូវភេទរបស់ព្រះសង្ឃមួយអង្គ មានតួនាទី និងមុខមាត់គួរសម បានសេពមេថុនធម្មជាមួយនឹងនាងចំនួន៥ទៅ៦ដងហើយ បែរជាបោះបង់ចោលនាង និងទៅរកអ្នកថ្មី២នាក់បន្ថែមទៀត រហូតធ្វើឲ្យនឹងឈឺចិត្ដ ស្អិតបេះដូង ក៏ទម្លាយរឿងអាស្រូវនេះឲ្យបានធូរទ្រូង។

យោងតាមគណនីហ្វេសប៊ុក កញ្ញា លក្ខិណា ដា មេមត់ បានសរសេហែកហួ និងជេរប្រមាថ ព្រមទាំងតិះដៀលព្រះសង្ឃមួយអង្គ ដោយពាក្យអសុរោះ។ ម្ចាស់គណនីនេះមានពាក់បន្តោងខ្សែកតំណាងសាសនាគ្រឹស បានសរសេរជេរប្រទេចព្រះសង្ឃ រហូតធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមភ្ញាក់ផ្អើល ដោយសារនាងបានបង្ហាញសាររៀបរាប់ពីទង្វើរបស់សង្ឃមួយអង្គថា «អាថោកទាបនេះ វារកលុយតាមសាសនា មកចិញ្ចឹមស្រី»។

=>ចុចលើរូបភាពខាងក្រោមដើម្បីអានព័ត៌មានផ្សេងៗ

 គណនីដដែល បានបន្ដថា “នេះជាស្រីទី២របស់វា នៅមានស្រីម្នាក់ទៀតរបស់វា ជាមេម៉ាយកូនពីររក​ស៊ីអ៊ុតសក់ នៅឯភ្នំពេញ ខ្ញុំនឹងប្រាប់បងប្អូនឲ្យដឹង វាបានកាយខ្ញុំហើយ វាក្បត់ខ្ញុំ បោះបង់ខ្ញុំចោល”។

ក្រោយភ្លើងប្រចណ្ឌកាន់តែឆាបឆេះ ម្ចាស់គណនីហ្វេសប៊ុក រូបនេះ បានទម្លាយកេរ្តិ៍ខ្លួនទៀតថា “ខ្ញុំនឹង​បកអាក្រាតវាឲ្យពុទ្ធបរិស័ទបានដឹង ខ្ញុំខូចខ្លួនប៉ុណ្ណេះហើយ ខ្ញុំមិនឲ្យអាថោកទាប​ឯងរស់នៅសុខក្នុងសាសនា បោកប្រាស់ប្រជាជនបន្តទៀតទេ។ មើលឫកពារវាពូកែណាស់ ពីខាងក្រៅគួរឲ្យ​ជ្រះថ្លាណាស់។ 

យកខ្លួនខ្ញុំនៅវត្តពពែក្រោមបានពីរដង នៅវត្តមហាមន្រ្តីបាន បីដង ។ អាឡូវ លោក​ឯងចង់ដោះដៃ រកមីស្រីថ្មីនោះ។ ខ្ញុំនឹងប្រាប់បងប្អូនឲ្យដឹង ខ្ញុំដល់កហើយ”។

គណនីដដែល​បានបន្តថា សង្ឃមួយអង្គនេះ គឺយកព្រះពុទ្ធសាសនាមកធ្វើអាជីវកម្ម យកលុយចិញ្ចឹមស្រី ស្រីរបស់វា គឺមេភក្រ ។

នាងឯងនេះមកដណ្តើមវាពីអញ សូមឲ្យនាងឯង លោកឯងនេះ ជួបកម្មពៀរ កុំអាក់ខានទាន់ហន់។ អាឆ្កែ មេឆ្កែ ឯងសូមជួបបាបកម្ម ដោយសារធ្វើបាបចិត្តដល់អញ ៕