ម្ដាយរបស់កុមារីល្អហួស គឺអ្នកនាង ចោម ចាន់់ តែងតែបង្ហាញនូវរូបភាព ដែលខ្លួនកំពុងតែមានបាន ជាមួយនឹងការស់នៅយ៉ាងសម្បូរបែប មាសទាំងប្រាក់ ឡាន របស់របរទំនើបៗជាច្រើន ព្រមទាំងមានដំណើរកម្សាន្តនៅឯក្រៅប្រទេសថែមទៀងផង ជាហេតុធ្វើអោយអ្នកគាំទ្រជាច្រើនរបស់អ្នកនាង បានលួចច្រណែននឹងភ័ព្វសំណាង បែបនេះណាស់។ យ៉ាងណាមិញថ្មីៗនេះមានវិចិត្រករម្នាក់ដែលមានហ្វេសប៊ុកផេក Artists Cambodia មានទីតាំងនៅខេត្តសៀមរាប បានធ្វើការគូរគំនូររូបអ្នកនាង ចោម ចាន់ រហូតមានការចែករំលែកពេញបណ្តាញសង្គមដោយសារតែស្នាដៃគំនូរនោះ មានភាពរស់រវើកនិងដូចមនុស្សពិតៗ។ ធ្វើឲ្យ ចោម ចាន់ បានទៅដល់ទីតាំងហាងគំនូរ និងបានផ្តល់តម្លៃនៃរូបគំនូរ ដោយវិចិត្រកររូបនោះបានសរសេររៀបរាប់នៅលើហ្វេសប៊ុកផេករបស់ខ្លួនថា៖ “អរគុណដល់ម្ចាស់រូប ដែលសសើរនិងអោយតំលៃស្នាដៃរបស់ខ្ញុំ ថារូបដែលជាងឯងគូរមើលផ្ទាល់មើលកាន់តែយូរកាន់តែរស់រវើក ទាំងសសៃសក់ មើលមិនចេះជិនណាយ សរសើរឡើងចង់លើសឈាមហើយ ខិខិ។ ហើយក៏បានកម្ម៉ង់អោយខ្ញុំគូរជាច្រើនផ្ទាំងទៀត នេះគឺជាការអោយតំលៃដើម្បីលើកទឹកចិត្តវិចិត្រករខ្មែរគ្រប់រូប ជាពិសេសគឺរូបខ្ញុំបាទផ្ទាល់ អោយមានទឹកចិត្តខិតខំបង្កើននូវសម្ថភាពបន្ថែមទៀត”៕