តារាកំប្លែងល្បីឈ្មោះម្នាក់នៅប្រទេសកម្ពុជាយើងគឺអ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង ត្រូវបានអ្នកលក់រ៉ូបរាត្រីនៅលើ Facebookល្បីឈ្មោះថាសិចស៊ី ម្នាក់ឈ្មោះ ថៃ ស្រីនាង ជេរថា ឡប់ ក្រោយពេលដែលតារាកំប្លែងរូបនេះបញ្ចេញមតិថានាង ហួសហេតុ នៅលើ Facebook។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់មិញ ក្រោយពេលដែលអ្នកនាង ខ្ញុង បានឃើញអ្នកលក់ រ៉ូបរាត្រី ឈ្មោះ ថៃ ស្រីនាង ធ្វើការបង្ហោះវិដេអូ ស្លៀកលីអូស្តើង ស្ទើរឃើញអ្វីៗទាំងអស់ ហើយប្រកាសលក់រ៉ូបរាត្រី ឈុតនេះ នៅលើ Facebook ហើយអ្នកនាង ខ្ញុង ក៏បាននិយាយថា “ហួសហេតុ”។

ក្រោយពេលអ្នកនាង ខ្ញុង ពេលពាក្យថាហួសហេតុ រួចមកស្រាប់តែអ្នកនាង ថៃ ស្រីនាង បានចូលមក Comment ថា “លប់មែន” ធ្វើអោយអ្នកនាង ខ្ញុង ហួសចិត្ត ហើយ Comment តបថា “ថាគេលប់ទៀតអត់យល់”។ គួរបញ្ជាក់ផងដែរថា អ្នកលក់រ៉ូបរាត្រីតាម Facebook ឈ្មោះថា ថៃ ស្រីនាង រូបនេះបានជាប់ឈ្មោះថាជាអ្នកលក់ដែលសិចស៊ីជាងគេនៅលើ Facebook និងធ្លាប់ទាស់សំដីជាមួយលោក តាន់ គីមសួរ ថែមទៀតផង៕