បុរសជាកូនអ្នកmanម្នាក់ត្រូវធ្លាក់ខ្លួនក្រ​ និងជាប់គុកថែមទៀត បន្ទាប់ពីគាត់ព្យាយាមទិញរបស់ថ្លៃៗផ្គាប់ចិត្តមិត្តស្រីគាត់ខ្លាំងពេក។ បុរសជាជនរងគ្រោះមានឈ្មោះថា Zhang អាយុ២៩ឆ្នាំ មានប្រពន្ធ និងកូនម្នាក់រួចទៅហើយ ហើយស្រីកំណាន់ ឬហៅថា ប្រពន្ធលួចលាក់របស់គាត់មានឈ្មោះថា Yang Yizhen ជាតារាម៉ូដែល និងតារាតាមបណ្តាញសង្គមដ៏ស្រស់ស្អាតម្នាក់។ ពួកគេទាំងពីរនាក់បានលួចលាក់មានទំនាក់ទំនងជាមួយគ្នាអស់រយៈពេល ២ ឆ្នាំមកហើយ ហើយក្នុងរយៈពេល ២ ឆ្នាំនេះ លោក Zhang បានទិញរបស់ថ្លៃៗឲ្យមិត្តស្រីគាត់ដូចជា រថយន្ត កាបូបថ្លៃៗ ខ្សែក ខ្សែដៃ ចិញ្ចៀន នាឡិការ និងដើរលេងជាមួយគ្នា ដោយចំណាយអស់ប្រមាណជា ៤ លានយន់ (ជិត ៦០ ម៉ឺនដុល្លារ)។

ហើយមុនពេលកើតហេតុមួយរយៈនាង Yang Yizhen បានសូមលោក Zhang ទិញផ្ទះខ្នង ហើយដោយមិនចង់ឲ្យមិត្តស្រីអន់ចិត្តលោក Zhang បានលួចលុយពីក្រុមហ៊ុនរបស់ឪពុកលោកចំនួន ៧០​ លានយន់ (ជាង ១០ លានដុល្លារ) ដើម្បីទិញផ្ទះឲ្យនាងមួយខ្នង និងបន្តដើរលេងយ៉ាងសប្បាយជាមួយនាងទៀត។ ក្រោយមកដោយក្រុមហ៊ុនមានបញ្ហាលោក Zhang  បានទៅខ្ជីលុយពីមិត្តរបស់គាត់មួយចំនួន និងយកលុយនោះទៅលេងល្បែងនៅម៉ាកាវ ដោយគិតថាគាត់នឹងអាចឈ្នះហើយបានលុយយកទៅសងក្រុមហ៊ុនរបស់ឪពុកលោកវិញ។ យ៉ាងណាក្តី គាត់បានចាញ់ល្បែង ចាញ់បោកស្រីក្មេងនោះ សរុបអស់ទឹកប្រាក់ប្រមាណជា ១៧០ លានយន់ (ជាង ២៥ លានដុល្លារ)។ ពេលនេះគាត់ត្រូវម្ចាស់បំណុលប្តឹងទៅតុលាការ និងត្រូវគេផ្តន្ទាទោសឲ្យជាប់គុកជាច្រើនឆ្នាំ ព្រោះតែគ្មានលុយសងបំណុលគេ។ ក្រោយពេលលោក Zhang បានជាប់គុក ពេលនេះនាង Yang Yizhen ក៏មានមិត្តប្រុសម្នាក់ទៀត ដោយមិនខ្វល់ជាមួយលោក Zhang ទាល់តែសោះ៕