យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Phoo Pho Vong បានធ្វើការបង្ហោះរូបភាព បង្ហាញនូវទារិកាមួយរូបមានអាយុ២ខែ បានកើតអាប់សែ រហូតមានបញ្ហាដល់ខួរឆ្អឹង ក្រោយពីបានចាក់វាក់សាំង ដោយសព្វថ្ងៃកំពុងតែសម្រាកព្យាបាលនៅ មន្ទីរពេទ្យ គន្ធបុប្ផា ខេត្តសៀមរាប អគារ ក១ មើលហើយពិតជាគួរឲ្យអាណិតអាសូរ។ ដោយគណនីហ្វេសប៊ុកដដែល បានសរសេររៀបរាប់ព្រមទាំងសំណូមពរដល់សប្បុរសជនថា៖ “អាណិតណាស់ ចាក់វាក់សាំងនៅមណ្ឌល ហើយអាប់សែ ពុកឆ្អឹងដល់ខួរឆ្អឹង ក្មេងស្រី ២ខែនេះខ្វះឈាម ឪពុកនៅថៃ នៅតែម្ដាយមើលថែហើយត្រូវសំរាកពេទ្យបន្តជាង ២ខែទៀតយ៉ាងតិច។ ពេលនេះសុំបងប្អូនអាចជួយបរិច្ចាគឈាម សុំជួយផងបាទ ជីវិតមនុស្សអើយ។ លេខម្ដាយគាត់ 0713594054
ពេទ្យគន្ធបុប្ផា សៀមរាប អគារ ក១ អរគុណច្រើនសំរាប់ទឹកចិត្តដ៏ល្អនេះ”៕