ពិតជាគួរឱ្យស្ញើចសរសើរបំផុតចំពោះសមត្ថភាព និងភាពវ័យឆ្លាតរបស់កុមារា សាន់វ៉េ ដែលជាកូនខ្មែរមួយរូបមានវ័យក្មេងបំផុត
តែ អាច ចង ចាំ ឈ្មោះ ប្រធានាធិបតី អាមេរិកគ្រប់អាណត្តិ ចាប់ពីប្រធានាធិបតីដំបូង រហូតដល់ប្រធានាធិបតីទី៤៥ ព្រមទាំង អាច រៀប រាប់ ឈ្មោះ របស់ប្រធានាធិបតី ទៅតាមអាណត្តិនីមួយៗ បានត្រឹមត្រូវ ទាំងអស់។
សមត្ថភាពដ៏គួរឱ្យភ្ញាក់ផ្អើលរបស់កុមារាតូចរូបនេះ គឺត្រូវបានបង្ហាញឡើងនៅក្នុងកម្មវិធី «តូច ខ្លឹម ខ្លាំង» របស់ស្ថានីយ៍ ទូរទស្សន៍ ភីអិនអិន កាលពីពេលថ្មីៗកន្លងទៅនេះ ហើយ សាន់វ៉េ
បានធ្វើឱ្យគណកម្មការគ្រប់រូបនៅក្នុងកម្មវិធី ព្រមទាំង ទស្សនិកជន ជាច្រើន មាន ការភ្ញាក់ផ្អើល ជាខ្លាំង ចំពោះភាព វ័យឆ្លាត និងការ ចងចាំ របស់គេ។
ក្រៅពីមានសមត្ថភាពចងចាំបានល្អហើយ សាន់វ៉េ ក៏អាច និយាយ ភាសា អង់គ្លេស បានយ៉ាង រត់មាត់ និងស្ទាត់ជំនាញ តាំងពីនៅក្មេងខ្ចី តែម្ដង។
ចង់ដឹងថា កូនខ្មែរដ៏តូចមួយរូបនេះមានសមត្ថភាពអស្ចារ្យកម្រិតណា? សូមទស្សនាវីដេអូនៅក្នុងកម្មវិធី «តូច ខ្លឹម ខ្លាំង» ខាងក្រោមនេះជាមួយគ្នា៖