វេបសាយពត៌មានមីរឺ បានរាយការណ៍ថា អ្នកដំណើរក្រុមហ៊ុនអាកាសចរណ៍វីសអ៊ែរ ក្រុមហ៊ុនអាកាសចរណ៍បែបសន្សំសំចៃពីប្រទេសហុងគ្រី មានអ្នកដំណើរអង្គុយបត់ជើងតូចនៅលើយន្តហោះ ពេលដែលចាក់សាំងយន្តហោះដែលធ្វើអោយមិនអាចប្រើបន្ទប់ទឹកបាន ដោយមានមនុស្សក្នុងយន្តហោះថតវីដេអូហេតុការណ៍នេះទុក ខណៈពេលដែលនារីអ្នកដំណើរម្នាក់អង្គុយបត់ជើងតូចនៅលើកម្រាល មានអ្នកដំណើរម្នាក់ទៀតនិយាយថា “ វាគួរអោយស្អប់ណាស់ អ្នកធំហើយណ៎ា “ ។

ជើងហោះហើរខាងលើកំពុងធ្វើដំណើរចេញពីក្រុងឡុងដុនទៅកាន់ក្រុងវ៉រសរ ប្រទេសប៉ូឡូញ ។ តាមរយៈវីដេអូនេះនឹងឃើញនារីអ្នកដំណើរម្នាក់ទៅបត់ជើងតូចនៅបរិវេណរៀបចំអាហារយន្តហោះ ហើយនាងនិយាយទូរស័ព្ទទៀតផង ដោយនាងនិយាយទូរស័ព្ទថា “ ខ្ញុំកំពុងបត់ជើងតូចនៅលើយន្តហោះ ខ្ញុំសួរពួកបុគ្គលិកថាប្រើបន្ទប់បានទេ តែគេមិនអោយខ្ញុំចូលបន្ទប់ទឹក ទើបខ្ញុំនោមត្រង់នោះចំពោះមុខពួកគេតែម្ដង ហើយប៉ូលីសកំពុងមក ព្រោះវាជាកំហុសរបស់ខ្ញុំ “ ។

ក្រោយមក មានបុរសម្នាក់សួរនាងថា “ នេះអ្នកគិតថាវាអូខេឬ ដែលមកនោមលើកម្រាលបែបនេះ “ នៅពេលដែលប៉ូលីសមកដល់ក៏បានបញ្ចូនខ្លួនអ្នកដំណើរដែលបង្កហេតុចេញពីយន្តហោះ។

អ្នកលេងអ៊ិនធើណែតនាំគ្នាវិភាគវែកញែកថា ការប្រព្រឹត្តរបស់នារីម្នាក់នេះ គួរស្អប់ខ្ពើមខ្លាំងណាស់ ហើយមានអ្នកខ្លះឆ្ងល់ថា ហេតុអីទើបក្រុមហ៊ុនអាកាសចរណ៍មិនអោយនារីនោះចូលបន្ទប់ទឹក ក្រៅពីនេះអ្នកលេងអ៊ិនធើណែតមួយក្រុមទៀតយល់ឃើញថា នារីនោះគួរតែទ្រាំនោមអោយបាន ៕