ថ្ងៃអង្គារ៍ ណេកសាក បានរាយការណ៍ថា ពេទ្យវះកាត់ក្នុងមន្ទីរពេទ្យខេត្តជៀងស៊ូ ប្រទេសចិន បានយកសត្វអៀនវែងៗចេញពីត្របកភ្នែករបស់អ្នកជំងឺស្រីឈ្មោះ សេយ៉ាង ។ ពេទ្យបញ្ជាក់ថា សត្វអៀនអាចនឹងវារចេញមកពីក្រពះទៅកាន់បរិវេណផ្សេងៗក្នុងរាងកាយ ហើយអាចឡើងទៅដល់ខួរក្បាល។

ថ្ងៃអង្គារ៍ ណេកសាក បានរាយការណ៍ថា ពេទ្យវះកាត់ក្នុងមន្ទីរពេទ្យខេត្តជៀងស៊ូ ប្រទេសចិន បានយកសត្វអៀនវែងៗចេញពីត្របកភ្នែករបស់អ្នកជំងឺស្រីឈ្មោះ សេយ៉ាង ។ ពេទ្យបញ្ជាក់ថា សត្វអៀនអាចនឹងវារចេញមកពីក្រពះទៅកាន់បរិវេណផ្សេងៗក្នុងរាងកាយ ហើយអាចឡើងទៅដល់ខួរក្បាល។

អ្នកនាង យ៉ាង និយាយថា នាងបានទៅរកពេទ្យភ្នែកក្នុងស្រុកណាងថុង ខេត្តជៀងស៊ូ កាលពីសប្ដាហ៍មុន ក្រោយពីភ្នែកខាងស្ដាំរបស់នាងចាប់ផ្ដើមហើម នាងមានអារម្មណ៍ថាមានអាការៈខុសប្រក្រតីនៅភ្នែកមករយៈពេលជិតមួយខែមុនពេលដែលនាងទៅជួបពេទ្យ។

កុង យ៉េកាំង ពេទ្យភ្នែកដែលព្យាបាលអ្នកនាង យ៉ាង ណែនាំអោយវះកាត់ក្រោយពីការត្រួតពិនិត្យបឋម ដោយវិនិច្ឆ័យរោគថា អាចដោយសារតែការរលាកឬមានដុំសាច់ក្នុងភ្នែក ។ ទោះបីជាយ៉ាងណាក៏ដោយ រវាងការវះកាត់ស្វែងរកដុំសាច់ដែលស្ថិតនៅក្នុងភ្នែក ពេទ្យកុងបានប្រទះឃើញសត្វអៀននៅក្នុងភ្នែកខាងស្ដាំរបស់អ្នកនាង យ៉ាង ។

“ វាមានប្រវែងប្រហែល ៥សង់ទីម៉ែត្រ ពេលដែលខ្ញុំទាញវាចេញមក “ ពេទ្យកុងនិយាយ។ អ្នកនាង យ៉ាង បានប្រាប់ពេទ្យភ្នែកនៅវេលាក្រោយមកថា នាងចូលចិត្តញ៉ាំសត្វចម្លែក “ នៅមុននេះនាងបានញ៉ាំសត្វពស់ ខ្ញុំមិនច្បាស់ថាព្រោះតែហេតុផលបែបនេះឬអត់ទេ “ ។

ពេទ្យកុងអធិប្បាយថា ពងរបស់អៀនអាចនឹងចូលទៅកាន់រាងកាយរបស់អ្នកនាង យ៉ាង ក្រោយពីនាងញ៉ាំសាច់ដែលមិនឆ្អិន ដោយក្រោយពេលដែលញាស់ពងក្នុងរាងកាយរបស់នាង វាក៏ចាប់ផ្ដើមធំធាត់ឡើងហើយវារចូលទៅកាន់ភ្នែករបស់នាង ។

“ អៀនអាចនឹងវារចេញពីពោះវៀនទៅកាន់ផ្នែកផ្សេងៗក្នុងរាងកាយ ហើយវាអាចឡើងទៅបានរហូតដល់ខួរក្បាលរបស់នាងតែម្ដង “ ។ ក្រោយពីការវះកាត់អ្នកនាង យ៉ាង ត្រូវចូលទទួលការស្កេន MRI ដើម្បីពិនិត្យមើលថាគ្មានសត្វអៀនជាប់នៅក្នុងក្បាលរបស់នាង ដោយពេលនេះនៅប្រហែលកំពុងរង់ចាំលទ្ធផល ហើយនឹងត្រឡប់ទៅផ្ទះវិញបើលទ្ធផលចេញមកថានាងប្រក្រតីល្អនោះ៕

តោះដើម្បីកុំអោយខាតពេលយូរ សូមទស្សនាវីដេអូទាំងអស់គ្នា !!!