ពិតជាគួរឲ្យអាណោចអធ័មណាស់កុមារីកម្សត់ឈ្មោះ​ មុីមុី នៅតូចសោះតែបែរជាប្រឈមមុខមានជម្ងឺប្រចាំកាយយ៉ាងធ្ងន់ធ្ងរគឺមហារីកកូនកណ្តុរ។  យោងតាមគណនីហ្វេសប៊ុករបស់លោក Chav Mearnup បានបង្ហោះនៅលើបណ្តាញសង្គមដោយបញ្ចាក់ថាក្រុមគ្រួសារប្អូនសព្វថ្ងៃស្នាក់នៅលើតំបន់បឹងទំពន់ សុំដីគេស្នាក់នៅជាបណ្តោះអាសន្ន។ កុមារីរូបនេះមានជម្ងឺមហារីក តាំងពីដើមឆ្នាំ២០១៨ ក្រុមគ្រួសារធ្លាប់បានយកទៅមន្ទីរពេទ្យដែរប៉ុន្តែដោយសារតែចំណាយច្រើន ហើយការព្យាបាលត្រូវការលុយរាប់ពាន់ដុល្លារ ម្តាយកុមារីកម្សត់បានត្រឹមតែអំពាវនាវដល់សប្បុរសជន។

ដោយមានចិត្តអាណិតអាសូរម្ចាស់គណនីហ្វេសប៊ុកដដែលបានសរសេរថា៖ “ជីវិត អើយ ជិវិត មានសព្វគ្រប់ ក្មួយស្រី ម៊ី ម៊ី មានជំងឺចំឡែកធ្វើអោយភ្នែកមួយម្ខាង ឡើងខ្ទុះឪពុកម្តាយក្មួយស្រី បានយកទៅពេទ្យ គ្រប់ពេទ្យ នៅក្នុងក្រុងភ្នំពេញហើយ នៅមិនជា ណាមួយ មិនមាន ថវិកា ព្យាបាល កូនផងដែរ។ ឪពុកម្តាយ ក្រីក្រ ណាស់ ម្តាយ ម៊ី ម៊ី សូមអំពាវនាវ ដល់អង្គានិងពេទ្យដែលមានជំនាញ ផ្នែកភ្នែក ហើយ សប្បុរសជន សូមមេត្តាជួយ ជួយកូនគាត់បានរស់ហ្នឹងគេផង ពត៌មានលំអិត សូមទាក់ទងមក 093633500″៕