យុវជនកូរ៉េខាងត្បូងម្នាក់ ដែលធ្លាប់ជាអតីតក្មេងបោះបង់ការសិក្សាត្រឹមថ្នាក់វិទ្យាល័យនោះ ពេលនេះបានក្លាយខ្លួនទៅជាកំពូលអ្នក លេងហ្គេមតំណាងឲ្យកូរ៉េខាងត្បូងទៅប្រកួតក្នុងកម្មវិធីអូឡាំពិកប្រចាំតំបន់យ៉ាងអស្ចារ្យបំផុត។ យុវជនរូបនេះមានឈ្មោះពិតថា Lee Sang-hyeok និងត្រូវបានគដាក់រហ័សនា​មឲ្យថា Faker មានអាយុ២២ឆ្នាំ។ ហ្គេមដែលយុវជនរូបនេះបានលេងយ៉ាង​ស្ទាត់ ជំនាញនោះគឺជាប្រភេទហ្គេមកីឡាតាមប្រព័ន្ធអ៊ីនធឺណិត (eSports ) និងជាល្បែងកីឡាបាល់បោះដែលមានឈ្មោះថា “Michael Jordan of eSports”។

​ក្រោយពីបានឈ្នះការប្រកួតវគ្គជម្រុះក្នុងចំណោមអ្នកលេងហ្គេមនៅក្នុងកូរ៉េខាងត្បូងចំនួន២៥លាននាក់រួចមក Faker បានក្លាយខ្លួនជាកំពូលអ្នកលេងហ្គេមប្រចាំកូរ៉េខាងត្បូង ដែលត្រូវមានភារកិច្ចត្រូវទៅចូលរួមការប្រកួតសំខាន់មួយផ្សេងៗទៀតក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងឆាប់ៗខាងមុខនេះ។ ចំពោះប្រាក់ចំណូលរបស់គាត់វិញត្រូវបានគេធ្វើការប៉ាន់ប្រមាណថា គាត់នឹងទទួលបានចំនួន ២,៦ លានដុល្លារក្នុងមួយឆ្នាំ ពីក្រុមហ៊ុនទូរគមនាគមន៍មួយក្នុងប្រទេសកូរ៉េខាងត្បូង និងជាម្ចាស់ឧបត្ថម្ភធំក្នុងការប្រកួតលេងហ្គេមនេះ។ សូមបញ្ជាក់ថា ការលេងវីដេអូហ្គេម គឺជាសកម្មភាពកំសាន្តដ៏ពេញនិយមមួយនៅកូរ៉េខាងត្បូង ហើយសម្រាប់អ្នកលេងហ្គេមមួយចំនួនអាចសប្បាយនឹងការលេងផង និងអាចរកលុយបានផងប្រសិនបើពួកគេមានជំនាញខ្ពស់៕