ប៉ូលីសប៉ុស្តិមឿងសមុទ្រសាខន បានទទួលបណ្ដឹងហេតុការណ៍មានអ្នកត្រូវគ្រាប់កាំភ្លើងរបួស បរិវេណស្លាកសញ្ញារថយន្តក្រុងមុខភូមិសេដ្ឋកិច្ច ឃុំថាសាយ ស្រុកមឿង ខេត្តសមុទ្រសាខន កាលពីយប់អធ្រាត្រកន្លងមក ទើបទៅត្រួតពិនិត្យព្រមជាមួយក្រុមសង្គ្រោះ។

នៅកន្លែងកើតហេតុប្រទះឃើញតែស្នាមឈាមនៅលើថ្នល់ និងឡានម៉ាកតូយូតា ពណ៌ប្រាក់ ស្លាកលេខ วย8110 กรุงเทพมหานคร និងឡានមួយបាំងកន្លះតូយូតាពណ៌ខ្មៅ ស្លាកលេខ ญฮ2173 กรุงเทพมหานคร ចតនៅបរិវេណខាងស្ដាំថ្នល់ ចំណែកជនបង្កហេតុប្រើកាំភ្លើងបាញ់អ្នកដ៏ទៃនោះមិនបានរត់គេចទៅណាទេ ប៉ូលីសស៊ើបអង្កេតប៉ុសិ្តមឿងសមុទ្រសាខន បានចាប់ខ្លួនហើយនិងយកសួរចម្លើយ។

ជាបឋមដឹងថាជនបង្កហេតុ ជាប៉ូលីសម្នាក់នៅប៉ុស្តិប៉ូលីសមួយ ចំណែកអ្នករបួសគឺនាយ ប្រាក់ម៉ូត អាយុ ៣៧ឆ្នាំ អ្នកខេត្តឧប៊ុន៉រ៉ាតឆាក់ថានី ត្រូវគ្រាប់កាំភ្លើងទំហំ ៣៨ បាញ់ចូលបរិវេណមុខខាងស្ដាំរងរបួស ត្រូវបញ្ជូនទៅមន្ទីរពេទ្យសមុទ្រសាខន។

តាមរយៈការសាកសួរប្រភពពត៌មានដឹងពីមូលហេតុលើកនេះជាបឋមថា ប៉ូលីសខាងលើបើកឡានមួយបាំងកន្លះជាមួយកូនប្រុស ដើម្បីតាមយកឡានពីអតីតនារីជាគូស្នេហ៍មកវិញ ដោយមកយកឡាននៅបរិវេណផ្លូវវត្តផាន់ធុវង្ស ឃុំបានកោះ ស្រុកមឿងសមុទ្រសាខន តែនៅតាមផ្លូវឃើញឡានមួយគ្រឿងខាងលើបើកឆ្លងកាត់មក ទើបបើកតាម តែឃើញថានារីជាអតីតគូស្នេហ៍នោះបានបើកគេច។

រហូតមកដល់បរិវេណចំនុចកើតហេតុ ប៉ូលីសរូបនោះ សម្រេចចិត្តបើកឡានកាត់មុខដើម្បីអោយឡាននារីនោះឈប់ ដើម្បីបាននិយាយគ្នា ដោយប៉ូលីសនោះឃើញថា មានបុរសម្នាក់ទៀតអង្គុយនៅក្នុងឡាន ហើយពេលនោះឯងនាយប្រាក់ម៉ូតក៏កាត់កាំបិតចិតផ្លែឈើដើរចុះមក ដោយប៉ូលីសរូបនោះឃើញដូច្នោះគិតថាគេនឹងចូលមកធ្វើបាបខ្លួន ទើបស្រវាកាំភ្លើងឡើងមកគម្រាម តែបុរសខាងលើនៅតែមិនព្រមឈប់ ធ្វើអោយប៉ូលីសរូបនោះត្រូវបាញ់កាំភ្លើងទៅដីដើម្បីគម្រាមអោយភាគីម្ខាងទៀតខ្លាច តែឃើញថាគ្រាប់កាំភ្លើងបែរជាខ្ទាតទៅត្រូវជើងរបស់បុរសខាងលើរហូតរងរបួសទាល់តែបាន។

មុនពេលដែលប៉ូលីសនោះឈររង់ចាំប្រគល់ខ្លួននៅចំនុចកើតហេតុ ប៉ូលីសស៊ើបអង្កេតបានត្រៀមរួបរួមសាក្សីភ័ស្តុតាង និងសួរចម្លើយជនទាំង ៣នាក់ រួមទាំងសាក្សីដែលឃើញហេតុការណ៍ និងភ័ស្តុតាងដែលរកឃើញក្នុងកន្លែងកើតហេតុ យកមកធ្វើសំណុំក្ដីមុននឹងដំណើរការតាមច្បាប់៕

តោះដើម្បីកុំអោយខាតពេលយូរ សូមទស្សនាវីដេអូទាំងអស់គ្នា !!!