រុស្សី៖ ការិយាល័យពត៌មានអាធី របស់រុស្សីបានរាយការណ៍ថា កើតពត៌មានគួរអោយចាប់អារម្មណ៍អំពីទ្រព្យសម្បតិ្តក្រោមផ្ទៃសមុទ្រ ពីការដែលក្រុមហ៊ុនឈីនីល គ្រុបរបស់កូរ៉េខាងត្បូង បានផ្សព្វផ្សាយរូបភាពស្វែងរកឃើញកប៉ាល់ Dmitrii Donskoi របស់រុស្សីដែលលិចនៅក្រោមសមុទ្រជ្រៅយូរដល់ទៅ ១១៣ឆ្នាំ ហើយប៉ាន់ស្មានថាកប៉ាល់នេះផ្ទុកមាសមកជាមួយ ២០០តោន ក្នុងហិប ៥៥០០ហិប មានទឹកប្រាក់គួរតែដល់ ១៣៣០០០លានដុល្លារអាមេរិក។

ក្រុមហ៊ុនឈីនីល បានផ្សព្វផ្សាយរូបភាពសាកសពកប៉ាល់ត្រង់ជ្រុងដែលមានអក្សរឈ្មោះកប៉ាល់ Dmitrii Donskoi ជាកប៉ាល់របស់កងទ័ពចក្រពត្តិរុស្សី បញ្ចូនមកប្រើក្នុងអំឡុងសង្គ្រាមរុស្សី-ជប៉ុន អំឡុងឆ្នាំ 1904-05 ព្រមជាមួយកប៉ាល់ផ្សេងៗ ដែលបញ្ចប់ដោយភាពបរាជ័យរបស់ខាងរុស្សី ត្រូវទ័ពជើងទឹកជប៉ុនដេញរហូតអ្នកនៅលើកប៉ាល់រុស្សីសម្រេចចិត្តចោះរន្ធក្រោមផ្ទៃកប៉ាល់ដើម្បីអោយលិចជំនួសអោយការព្រមចុះចាញ់ ត្រង់បរិវេណជាយច្រាំងកោះអ៊ុលលីងដូ របស់កូរ៉េខាងត្បូង។

តាមរយៈកំណត់ត្រាប្រវត្តិសាស្ត្រក្នុងអំឡុងពេលនោះ កប៉ាល់ Dmitrii Donskoi បានដឹកទ្យព្យសម្បតិ្តមានតម្លៃដើម្បីជាថ្លៃចាយវាយក្នុងសង្គ្រាម អាចទៅរួចដែលថា មានបណ្ដាមាសសុទ្ធពីកប៉ាល់ដែលខូចផ្សេងៗទៀត ដែលអូសមកទុកជិតកប៉ាល់មួយគ្រឿងនេះ ទើបដូច្នោះមានការលេចលឺតគ្នាថា អ្នកដែលឃើញសាកសពកប៉ាល់ Dmitrii Donskoi នឹងក្លាយជាមហាសេដ្ឋីក្នុងមួយប៉ព្រិចភ្នែក។

ឈីនីល គ្រុប បញ្ជាក់ថា កប៉ាល់នៅជម្រៅ ៤៣៤ម៉ែត្រ និងឆ្ងាយពីតួកោះ 1.3គីឡូម៉ែត្រ ព្រមទាំងសរសេរថា “ ការស្វែងរករបស់យើងបញ្ឈប់ខសង្ស័យដែលមានមកជាយូរហើយថា មានកប៉ាល់ Dmitrii Donskoiនៅបរិវេណនេះឬអត់ យើងនឹងដើរឆ្ពោះទៅមុខតទៅដើម្បីសង្គ្រោះកប៉ាល់ឡើងមក “ ។

ក្រុមហ៊ុនខាងលើប្រើពេលស្វែងរកកប៉ាល់ដើម្បីប្រមាញ់ទ្រព្យសម្បតិ្តមកជាច្រើនឆ្នាំហើយ ពេលនេះត្រៀមប្រតិបត្តិការសហការជាមួយក្រុមហ៊ុនពីប្រទេសចិន កាណាដា និងអង់គ្លេស ដើម្បីដឹកជញ្ចូនទ្រព្យសម្បតិ្តពីកប៉ាល់ឡើងមក ប៉ាន់ស្មានថានឹងដំណើរការក្នុងខែតុលានិងវិច្ឆិកា ដើម្បីយកមកបង្ហាញអោយមនុស្សម្នាឃើញថាមានទ្រព្យសម្បត្តិពិតឬអត់ហើយមានអ្វីខ្លះ ក្រោយពីវាយតម្លៃហើយថាគួរតែមានមាសសុទ្ធដែលមានទឹកប្រាក់ច្រើនមហាសាល។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនឈីនីលថែមទាំងនិយាយទុកជាមុនថា បើឃើញទ្រព្យសម្បតិត្តមែន នឹងបែងចែក ១ ភាគ ១០ ទៅប្រើក្នុងការបណ្ដាក់ទុនអភិវឌ្ឈន៍កោះអ៊ុលលីងដូ ដើម្បីអោយក្លាយជាកន្លែងទេសចរណ៍របស់កូរ៉េខាងត្បូង រួមទាំងកសាងសារមន្ទីរសម្រាប់ទស្សនាកប៉ាល់ដែលលិចមួយគ្រឿងនេះ។

ក្រៅពីនេះថែមទាំងនិយាយពីរុស្សីថា នឹងមានចំណែកបែងចែកទ្រព្យសម្បតិ្តក្នុងឋានៈជាម្ចាស់កប៉ាល់ តែពេលមិនបានបញ្ចូនក្រុមការងារមកជួយស្វែងរកតាំងពីដំបូង ទើបនឹងប្រើលុយក្នុងគ្រោងការអភិវឌ្ឍន៍រួមជាមួយរុស្សីជំនួសវិញ ដូចជា សង់ផ្លូវរថភ្លើងតភ្ជាប់ពីរុស្សីទៅកាន់កូរ៉េខាងត្បូង កាត់តាមកូរ៉េខាងជើង។

នៅមុននេះធ្លាប់មានពត៌មានពីការរកឃើញកប៉ាល់ Dmitrii Donskoi មកជាមុនហើយ តែគ្រាន់តែជារឿងលេចលឺ ទើបដូចនោះលើកនេះក្រុមហ៊ុនឈីនីលព្យាយាមសម្បើមណាស់ថា ការស្វែងរកឃើញលើកនេះជាការពិត ហើយយកភ័ស្តុតាងដែលពាក់ព័ន្ធជាមួយកាប់ពីទែន អ៊ីវ៉ាន ឡេបេដេប អ្នកបញ្ជារអោយចោះរន្ធកប៉ាល់មកបង្ហាញ រួមទាំងនឹងចេញសេចក្ដីថ្លែងការណ៍បង្ហាញគម្រោងការងារផ្សេងៗក្នុងសប្ដាហ៍នេះ៕

តោះដើម្បីកុំអោយខាតពេលយូរ សូមទស្សនាវីដេអូទាំងអស់គ្នា !!!