វេបសាយពត៌មាន ថាម បានរាយការណ៍ថា ចសលីន វៃសេនស្ទាយ អាយុ ៧៧ឆ្នាំ បានរលាយទ្រព្យសម្បតិ្តអស់ គ្មានលុយសល់ក្នុងបញ្ជីធនាគារទាល់តែសោះ ដោយនាងធ្លាប់ជាអ្នកមានលំដាប់ពាន់លានដុល្លារ។

សារពត៌មានបានដាក់រហ្សនាមអោយនាងថា “ នារីឆ្មា “ ព្រោះនាងមានមុខមាត់ស្រដៀងនឹងសត្វឆ្មា ពេលនេះនាងរស់នៅដោយសារលុយជួយសង្គ្រោះពីរដ្ឋមួយខែ ៩០០ដុល្លារ ។

ចសលីន បានផ្ដល់សម្ភាសន៍ថា “ ខ្ញុំគ្នានចំណូល ហើយចំណូលតែមួយដែលទទួលបានរបស់ខ្ញុំគឺ លុយជួយសង្គ្រោះពីរដ្ឋ ខ្ញុំតែងតែសុំការជួយសង្គ្រោះពីមិត្តនិងក្រុមគ្រួសារដើម្បីអោយមានលុយចាយ “ នាងធ្លាប់មានអចលនវត្ថុមានទឹកប្រាក់ជាង 16.39លានដុល្លារ តែចសលីនជំពាក់បំណុលមេធាវី និងការិយាល័យមេធាវី សរុបទឹកប្រាក់ជាង 300,000ដុល្លារ ហើយជាប់បំណុលអាផាតមិន 4.6លានដុល្លារ សរុបជាទឹកប្រាក់ 4.9លានដុល្លារ។

កាលពីឆ្នាំ ១៩៩៩ ចសលីនបានទទួលលុយលែងលះ 75ពាន់លានដុល្លារ នាងធ្លាប់រៀបរាប់ថា នាងនិងស្វាមីចាស់ចាយលុយក្នុងមួយខែ ១លានដុល្លារ ពីសំលៀកបំពាក់ហ៊ឺហារ 350,000លានដុល្លារ និងគ្រឿងពេជ្រ 10លានដុល្លារ ថែមទាំងនាងចាយថ្លៃទូរស័ព្ទមួយខែ 5,000ដុល្លារ។

ចសលីន អះអាងថា ការបាត់បង់លុយ កើតឡើងដោយសារតែអស់ជំនឿពីការលែងលះដែលរូបភាពសិល្បៈដែលមានក្លាយជារបស់ក្លែងក្លាយ ក្រៅពីនេះ នាងនៅត្រូវប្ដឹងរឿងគូដណ្ដឹង ដោយទាំងពីរមានបញ្ហាឈ្លោះគ្នា។

ចសលីន ស្ថិតនៅក្នុងពត៌មានរហូតដោយសារតែនាងបានកែសម្ផស្សអោយមានមុខដូចឆ្មា នាងនិយាយចុងក្រោយថា “ ខ្ញុំគ្មានអ្វីត្រូវពិសោធន៍ ខ្ញុំមិនខ្វល់ “ ៕

តោះដើម្បីកុំអោយខាតពេលយូរ សូមទស្សនាវីដេអូទាំងអស់គ្នា !!!