ប្រទេសថៃ៖ ប៉ូលីសប៉ុស្តិ ខរហង្ស ខេត្តសុងខ្លា បានទទួលបណ្ដឹងពីហេតុការណ៍មនុស្ស Live ផ្ទាល់ព្យាយាមចងកសម្លាប់ខ្លួននៅផ្ទះលេខ ២១ ផ្លូវ ៩ ពេជ្រក្សេម តំបន់ទេសបាលនគរ ហាតយ៉ៃ ខេត្តសុងខ្លា ទើបដឹកនាំកម្លាំងចុះទៅត្រួតពិនិត្យព្រមជាមួយក្រុមសង្គ្រោះ។

នៅកន្លែងកើតហេតុជាប៉ូលីសបានប្រទះឃើញ បុរសខាងលើស្លាប់ហើយ មានឈ្មោះថា នាយ ណាត់ថាក់ភូមិ អាយុ ៤០ឆ្នាំ មានអាជីពលក់កាហ្វេលើរទេះ បានប្រើខ្សែចងជាប់នឹងចំរឹងទ្វារផ្ទះ ហើយតោងកៅអីឡើងទៅចងកខ្លួនឯង ដោយប្រើពេលតែ ៥នាទី ដោយគ្មានអ្នកណាអាចចូលទៅជួយទាន់ ទោះបីជាខាងសាច់ញាតិបងប្អូនដែលឃើញការ Live ផ្ទាល់ បានព្យាយាមប្រញាប់ទៅកាន់ផ្ទះកើតហេតុក៏ដោយ។

តាមរយៈការសាកសួរសាច់ញាតិដឹងថា មូលហេតុគួរតែមកពីបញ្ហាគ្រួសារ ដោយសារតែអ្នកស្លាប់បានលែងលះជាមួយប្រពន្ធ ហើយមានបញ្ហាខាងហិរញ្ញវត្ថុ រួមទាំងមុនកើតហេតុពេលព្រឹកបានឈ្លោះជាមួយម្ដាយយ៉ាងខ្លាំង រហូតត្រូវដេញចេញពីផ្ទះ ហើយគម្រាមប្រើកាំបិតចាក់ម្ដាយ រហូតមានការប្ដឹងអោយប៉ូលីសមកជួយសម្រួល ដោយនាយណាត់ថាក់ភូមិ បានប្រាប់ប៉ូលីសថា ពេលរសៀលយើងនឹងជួបគ្នាម្ដងទៀត រហូតមកដល់ពេលកើតហេតុ Live ផ្ទាល់ចងកស្លាប់ដូចខាងលើ។

តាមរយៈការត្រួតពិនិត្យវីដេអូ Live ផ្ទាល់ មុនពេលដែលនាយ ណាត់ថាក់ភូមិ ចងកខ្លួនឯងឃើញថា មានអាការៈស្ត្រេសច្បាស់ណាស់ ព្រមទាំងប្រាប់លានិងសុំទោសកូនស្រីទាំង ២នាក់ថា ខ្លួនមិនល្អគ្រប់គ្រាន់ នៅសុំទៅសាច់ញាតិបងប្អូន ហើយក៏ឡើងកៅអីរួចសូត្រធម៌ ១ដង មុននឹងធាក់កៅអីចេញហើយទម្លាក់ខ្លួនចុះមក រហូតដល់ដាច់ខ្យល់ស្លាប់។

ខណៈពេលជាមួយគ្នានេះមុននឹងចងកតែ ១ម៉ោង អ្នកស្លាប់បានបង្ហោះរូបដែលចងទុកលើទ្វារ ហើយសរសេរសេចក្ដីថា “ ក៏គ្រាន់តែភ្នែកម្ខាង Live ផ្ទាល់អោយមើលណ៎ាមនុស្សក្នុងពិភពលោក ល្មមហើយអញ “ ក្រោយមកទើបប៉ូលីសបានបញ្ចូនសាកសពទៅកាន់មន្ទីរកោសល្យវិច័យ មុននឹងប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

តោះដើម្បីកុំអោយខាតពេលយូរ សូមទស្សនាវីដេអូទាំងអស់គ្នា !!!