មួយរយៈចុងក្រោយនេះនៅតាមបណ្តាខេត្តមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា បានជន់លិចយ៉ាងធ្ងន់ធ្ងររហូតដល់ថ្នាក់កាត់ផ្តាច់ការធ្វើដំណើរនៅតាមផ្លូវជាតិសំខាន់ៗថែមទៀតផង។ យ៉ាងណាមិញខេត្តកំពតជាតំបន់ជាប់សមុទ្រក៏រងគ្រោះនូវគ្រោះធម្មជាតិ ជាក់ស្តែងកាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ រោងការមួយដែលបានរៀបចំទទួលភ្ញៀវ បានជន់លិចប៉ុន្តែជាសំណាងដែលនៅតែមានភ្ញៀវកិត្តិយសបានចូលរួម។

ដោយយោងតាមការបង្ហោះរបស់អ្នកចូលរួមបានឲ្យដឹងថា រោងការមួយរោងនេះមានទីតាំងនៅក្បែរវត្តបឹងព្រះ ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។ ក្រោយពីបានបង្ហោះរូបភាពទាំងនេះធ្វើឲ្យអ្នកលេងបណ្តាញសង្គមទាំងឡាយ សម្តែងការអាណិតក៏ព្រោះថ្ងៃមង្គលការតែបែរជាម្ចាស់ដើមការជួបរឿងបែបនេះ៕