មួយរយៈចុងក្រោយនេះ ខណៈដែលវប្បធម៌របស់ប្រទេសជិតខាងសាយភាយចូលមកខ្មែរច្រើន យើងក៏សង្កេតឃើញថា កូនខ្មែរ សិល្បករបុរាណ និងសម័យខិតខំប្រឹងប្រែងថែរក្សា និងអភិរក្សមរតកដូនតាឡើងវិញ ជៀសវាងការបាត់បង់។ ជាមួយនឹងគ្នានេះ យើងក៏ឃើញមានការចែករំលែកចំណេះដឹងទាក់ទងពីសិល្បបុរាណខ្មែរផ្សេងៗ នៅលើបណ្ដាញសង្គម ក្នុងគោលបំណងឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ឲ្យបានច្បាស់ផងដែរ។

ដោយក្នុងនោះ ល្ខោនព្រះរាជទ្រព្យ គឺជាមរតកជាតិដ៏សំខាន់មួយ។ ហេតុនេះបានជាមានការចែករំលែក និងបង្ហាញជូនខ្លះៗ ពីបងប្អូនខ្មែរនូវ តួអង្គ ក៏ដូចជាឈ្មោះគ្រឿងតុបតែង និងសម្លៀកបំពាក់ដែលត្រូវយកមកប្រើប្រាស់សម្រាប់តួអង្គនិមួយៗ ដើម្បីកុំឲ្យភ័នច្រឡំផងដែរ។ សូមទស្សនារូបភាពខាងក្រោម៖

ប្រភពរូបភាព៖ Ngoun Vivathanank Long Korn