ឥណ្ឌូនេស៊ី៖ តាមប្រភពបានរាយការណ៍ថា នៅខេត្តអាចិ របស់ប្រទេសឥណ្ឌូនេស៊ី បានដាក់ទោសប្រជាជន ១៥នាក់ ដែលប្រព្រឹត្តខុសច្បាប់ឥស្លាមដោយការវាយរំពាត់នៅទីសាធារណៈ ទាំងដែលខាងផ្លូវការធ្លាប់ប្រកាសថា នឹងបញ្ឈប់ការវាយរំពាត់នៅទីសាធារណៈទៅហើយ ដោយធ្វើទៅទីបិទបាំងជំនួសវិញ។

ប្រជាជនច្រើនជាង ១០០នាក់ រួមទាំងក្រុមអ្នកទេសចរជនជាតិម៉ាឡេស៊ី មកមើលការវាយរំពាត់នៅមុខម៉ាតយ៉ាត់បៃទូរ៉ាហ៊ីម ស្រុកបាន់ដាអាចិ ក្រោយពីធ្វើពិធីអធិស្ឋានថ្ងៃសុក្រ ដោយជាច្រើននាក់នាំគ្នាចាប់យកទូរស័ព្ទដៃឡើងមកថតរូបភាពការវាយរំពាត់ ដែលអ្នកដែលត្រូវគេវាយនោះមាន ១៥នាក់ មានគូស្នេហ៍ប្រុសស្រឡាញ់ប្រុស ត្រូវរំពាត់ដល់ទៅ ៨៦រំពាត់ ព្រោះតែមានសម្ព័ន្ធភាពផ្លូវភេទដូចគ្នា។

របាយការណ៍បញ្ជាក់ថា គូស្នេហ៍ប្រុសស្រឡាញ់ប្រុសត្រូវក្រុមអ្នកស្រុកដែលរើសអើងអ្នកស្រឡាញ់ភេទដូចគ្នាចាប់ខ្លួនទុកនៅស្រុកបាន់ដាអាចិកាលពីឆ្នាំមុន ដោយពេលដំបូងត្រូវវាយ ៩០រំពាត់ តែបន្ទាប់មកចុះនៅសល់តែ ៨៦រំពាត់ ដោយសារតែត្រូវជាប់ឃុំឃាំងមក ៤ខែហើយ ។

រវាងការដាក់ទោសនោះ អ្នកស្រុកខ្លះបានស្រែកដដែលៗថា “ វាយអោយខ្លាំងៗ ៗ ចំណែកដែលនៅសល់ ១៣នាក់ទៀត ត្រូវរំពាត់ម្នាក់ ២៧រំពាត់ ចំនួននេះមានគូស្នេហ៍ប្រុសស្រីដែលបង្ហាញក្ដីស្រឡាញ់ចំពោះគ្នានៅទីសាធារណៈ និងនារីម្នាក់ដែលប្រើប្រាស់និងលក់គ្រឿងស្រវឹង។

ខេត្តអាចិក្នុងប្រទេសឥណ្ឌូនេស៊ីជាខេត្តតែមួយគត់ក្នុងប្រទេសដែលបង្ខំអោយប្រើច្បាប់ឥស្លាម ដោយការដាក់ទោសដោយការប្រើរំពាត់វាយអ្នកទោស សម្រាប់កំហុសការលេងល្បែងស៊ីសង ការផឹកគ្រឿងស្រវឹង រហូតទៅដល់ការមានសម្ព័ន្ធភាពជាមួយភេទដូចគ្នា និងការក្បត់ចិត្តស្វាមីភរិយា។

កាលពីខែមេសា ឆ្នាំ ២០១៨ ខាងផ្លូវការខេត្តអាចិ ទើបតែប្រកាសបទកំណត់ថ្មីអោយដំណើរការដាក់ទោសដោយការវាយរំពាត់នៅកន្លែងឃុំឃាំងជំនួសអោយធ្វើនៅទីសាធារណៈ ហើយនឹងអនុញ្ញាតិអោយអ្នកយកពត៌មាននិងអ្នកធំចូលសង្កេតការណ៍ដាក់ទោសនៅក្នុងកន្លែងឃុំឃាំងប៉ុណ្ណោះ និងមិនអនុញ្ញាតអោយថតរូបភាពឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ នៅតែមិនទាន់ច្បាស់ថានឹងចាប់ផ្ដើមពីពេលណា ចលនានេះ ជាការតបស្នងចំពោះសម្លេងវិភាគវែកញែកពីអន្តរជាតិអំពីវិធីដាក់ទោសខាងលើ ៕

តោះដើម្បីកុំអោយខាតពេលយូរ សូមទស្សនាវីដេអូទាំងអស់គ្នា !!!