ក្រោយពីតារាស្រីថៃ “ ណាំពេជ្រ ទីយ៉ាផា គ្រីតសៈណៈសុវណ្ណ “ ចេញមកបង្ហើបថា ត្រៀមខ្លួនហោះទៅកែសម្ផស្សនៅកូរ៉េ ដោយកែអោយដូចមុខស៊ុបព័រស្ដារ “ អាំ ផាត់ឆារ៉ាផា “ ហើយដាក់គោលដៅថា សុំស្អាតអមតៈដូចអាំ សូមអោយបានសម្រេច ដោយបានបោះទុនរាប់លានក្នុងការកែសម្ផស្សនេះ។

ថ្មីៗនេះ ណាំពេជ្រ បានបង្ហាញផ្ទៃមុខចុងក្រោយ ដែលបានចំណាយលុយអស់ 1.5លានបាត ប្រហែល 5 ម៉ឺនដុល្លារ ហោះទៅកែសម្ផស្សទ្រង់ទ្រាយធំ ដោយបានបង្ហើបថា បានធ្វើអ្វីមកខ្លះ ព្រមទាំងបង្ហាញរូបថតក្រោយពីកែសម្ផស្ស បែបស្រស់ៗតែម្ដង ដោយបញ្ជាក់សេចក្ដីថា “ “ កែភ្នែកពីរជាន់ រឹតបន្តឹងសាច់ដុំភ្នែក 4.5លានវ៉ុន កំចាត់ខ្លាញ់លើភ្នែក 1.5លានវ៉ុន កំចាត់ស្នាមដក់ក្រោមភ្នែក 1.5លានវ៉ុន បើកកន្ទុយភ្នែក 2លានវ៉ុន ។

ធ្វើច្រមុះ 8លានវ៉ុន កាត់ស្លាបច្រមុះ 1លានវ៉ុន ចាក់ខ្លាញ់ព្រមទាំងកោសិកាដើម 7លានវ៉ុន ផ្លុំថ្គាម 7លានវ៉ុន ផ្លុំចង្កា 7លានវ៉ុន បូបខ្លាញ់ដើមដៃ 7លានវ៉ុន បូបខ្លាញ់ជង្គង់ 4លានវ៉ុន សរុប 50,500,000 ឬប្រហែល 1,515,000បាត ឬប្រហែល 5ម៉ឺនដុល្លារ ៕