កូរ៉េខាងត្បូង៖ កាលពីយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ តារាចម្រៀង K-POP ល្បីឈ្មោះប្រចាំកូរ៉េខាងត្បូង គឺកញ្ញា HyunA បានចូលរួមសម្តែងនៅក្នុងកម្មវិធី  ‘Midnight Picnic Festival’​ នៅតំបន់  Gangwon-do។ វីដេអូតារាស៊ិចស៊ីរូបនេះបានឡើងសម្តែងនូវបទចម្រៀងដែលមានចំណងជើង “Red” កំពុងតែមានការចាប់អារម្មណ៍ និងល្បីខ្លាំងដោយមានការចែកចាយពេញអ៊ិនធើណែត។

ដោយវីដេអូទាំងមូលបង្ហាញនូវសកម្មភាពនាងកំពុងតែសម្តែងបទចម្រៀងនៅលើឆាក ស្រាប់តែនៅពាក់កណ្តាលបទ HyunA ក៏បានដោះអាវយឺតនៅលើឆាក បន្សល់ទុកតែអាវក្នុង បង្ហាញរាងដ៍ស្រស់ស្អាត ធ្វើឲ្យអ្នកគាំទ្រដែលកំពុងទស្សនា បានស្រែកហ៊ោ ពោរពេញដោយភាពភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ចំពោះសកម្មភាពរបស់តារាស្រីរូបនេះ។ តោះមកមើលវីដេអូនៅខាងក្រោម៖

​ប្រភព៖ allkpop