បន្ទាប់ពីមានការចែកចាយដំណឹងរបស់ទារកកម្សត់ កើតមកឆែបមាត់ និងពិការភ្នែកសងខាង​ ថែមទាំងត្រូវម្ដាយទុកចោលនៅមន្ទីរពេទ្យកុមារជាតិ បានធ្វើឲ្យមហាជនមានការរំជួលចិត្ត អាណិតស្រណោះគ្រប់ៗគ្នា។ ជាមួយគ្នានេះដែរ ក្រោយពីបានឃើញនូវដំណឹងនេះ ក៏មានខាងអង្គការកុមារដ្ឋានម្លប់ ជាអង្គការទទួលមើលថែចិញ្ចឹមកុមារកំព្រា ដែលមានទីតាំងនៅក្រុងតាខ្មៅ បានមកដល់មន្ទីរពេទ្យ និងចង់យកទារកកម្សត់នេះយកទៅចិញ្ចឹមនៅក្នុងអង្គការ។

ដោយមានគណនីហ្វេសប៊ុកឈ្មោះ Pheakdey Laing ដែលមកពីអង្គការកុមារដ្ឋានម្លប់ បានឲ្យដឹងនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ “ពួកយេីងមកដល់ហេីយ និងតៀមពិភាក្សាជាមួយប្រធានមន្ទីរពេទ្យអំពីដំណេីរការជួយសង្គ្រោះកូនកំសត់នេះ កូននឹងក្លាយជាសមាជិករបស់់់់ម្លប់”៕