យោងតាមការបង្ហោះនៅក្នុងគណនីហ្វេសប៊ុកព្រះតេជគុណ កក្កដា សោភ័ណ បានបង្ហាញរូបភាព និងវីដេអូនូវលោកតា លោកយាយ ២នាក់ ដែលរស់នៅភូមិស្វាយជំរៅ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយមានជីវភាពយ៉ាងវេទនាបំផុត ហើយថែមទាំងគ្មានកូនចៅមើលថែ។ ដោយលោកយាយមានអាយុ៦២ឆ្នាំ បានធ្លាក់ខ្លួនឈឺរាំរៃ ដោយជីវភាពខ្វះខាតជាខ្លាំង ធ្វើឲ្យលោកតាដាច់ចិត្តរកស៊ីដើរលើកដីឲ្យគេគ្រាន់បានអង្ករយកមកចិញ្ចឹមលោកយាយដែលបានធ្លាក់ខ្លួនឈឺ ធ្វើអ្វីមិនបានសម្រានតែមួយកន្លែង។

ព្រះតេជគុណ កក្កដា សោភ័ណ ក៏បានអំពាវនាវថា៖ “សូមមេត្តាជួយ Share ម្នាក់មួយផងបានទេបងប្អូនដើម្បីជួយដល់លោកយាយលោកតាផងបានទេគួរអោយអាណិតលោកយាយណាស់ ឈឺហើយអត់មានលុយសម្រាប់ទៅព្យាបាលជំងឺនៅពេទ្យទៀត។ ហើយលោកតាក៏ដើរលើកដីអោយគេដើម្បីដូចជាអង្ករយកមកចិញ្ចឹមជីវិតលោកយាយទៀត។ ពិតជាអាណិតពួកណាស់អត់មានកូនចៅអីទេចាស់ៗអស់ហើយតែនៅមកពិបាកយ៉ាងនេះទៀត។ ចឹងហើយសូមញាតិញោមដែលមានសទ្ធាជ្រះថ្លាមេត្តាជួយដល់ពួកគាត់ម្នាក់តិចផងបានទេ។ សំរាប់ពត៍មានលំអិតខលមកសួរតាមរយៈលេខរបស់ខ្ញុំព្រះករុណាអាត្មាភាពបានតាមរយៈលេខ 087313246″៕