កាលពីថ្ងៃទី ១១ កក្កដា ឆ្នាំ ២០១៨ កន្លងទៅនេះ តារាសម្ដែងថៃ កញ្ញា បេឡា បានមកដល់ទឹកដីកម្ពុជា និងមានកិត្តិយសបំផុតដោយត្រូវបានអញ្ជើញឲ្យចូលក្រាបថ្វាយបង្គំគាល់ សម្តេច​ព្រះ​មហា​ក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វរ​រាជមាតា​ជាតិខ្មែរ​ នាព្រះរាជដំណាក់គន្ធបុប្ផា ក្នុងព្រះ​បរម​រាជ​វាំង។ ជាមួយគ្នានេះដែរ តារាស្រីរូបនេះ ពិតជាបានបង្ហាញភាពរីករាយ និងរំភើបជាទីបំផុតសម្រាប់ឱកាសដ៏វិសេសវិសាលនេះ។

ជាក់ស្ដែង គ្រាន់តែចេញពីក្រាបថ្វាយបង្គំសម្តេចម៉ែភ្លាម នាង Bella Ranee បានបង្ហាញអារម្មណ៍ពិតរបស់ខ្លួនតាមបណ្ដាញអ៊ីនស្តាក្រាមថា៖ « ខ្ញុំពិតជាមានចិត្តរំភើបណាស់ វាជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់ខ្ញុំដែលបានចូលក្រាបបង្គំម្ចាស់ម៉ែ វាគឺប្រៀបដូចជាក្ដីសុបិន្តយ៉ាងអ៊ីចឹង»។ គួរបញ្ជាក់ផងដែរថា វត្តមានរបស់ Bella Ranee មកកាន់កម្ពុជាលើកនេះ គឺដើម្បីចូលរួមក្នុងកម្មវិធីជំនួបតារាភីអិនអិន នៅថ្ងៃគម្រប់ខួប៣ឆ្នាំរបស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន៕