កាលពីម្សិលមិញនេះមានការបង្ហោះនឹងស៊ែរតៗគ្នាជាច្រើនពីរូបថតមួយសន្លឹក និងចម្លាក់គំនូរមួយផ្ទាំង បង្ហាញឲ្យឃើញពី ស្រ្តីម្នាក់កំពុងបីកូនរត់ភៀសខ្លួនទៅស្រុកថៃនាសម័យខ្មែរក្រហម ធ្វើឲ្យបងប្អូនខ្មែរដែលធ្លាប់ឆ្លងកាត់ និងមើលរូបថតនេះ ក្តុកក្តួលចិត្តជាខ្លាំង។ ស្រាប់តែម្សិលមិញនេះ ម្ចាស់រូបថតបានបង្ហោះរូបថតរបស់គាត់ហើយត្រូវបានគេបង្ហោះថា ស្ត្រីនៅក្នុងរូបថតដ៏កំសត់នេះគាត់នៅរស់ទេ បច្ចុប្បន្នគាត់នៅប្រទេសបារាំង មានអាយុ84ឆ្នាំហើយ៕