ប្រិយមិត្តស្គាល់ហើយ តារាចម្រៀងស្រែកខ្លាំង កុំយំៗៗៗ គឺលោក Eno ដោយកន្លងមកនេះលោកទទួលបានប្រជាប្រិយខ្លាំង យ៉ាងណាមិញជុំវិញរឿងរ៉ាវរបស់ប្អូនស្រី ចាន់ឡាទោះជាធ្លាក់ការប្រកួតមែន
ក៏ប៉ុន្តែ ចាន់ ឡា នៅតែកាក់កបជាមួយការថតសំអាងការផងដែរ ថែមទាំងនឹងចេញចំរៀងថ្មី Original Song ជាមួយលោក Enoទៀតផង។
ជាក់ស្តែងបើយោងតាមទំព័រហ្វេសបុករបស់ខ្លួនEno ដោយមានការរៀបរាប់ទាំងស្រុងថា៖ «ប្អូនៗអញ្ជើញបងមកប៉ាវពួកគាត់ ញ៉ាំអីនៅហាង ល្មូន Cafe យីយ៉ាប់ណាស់ ជូនពរអូនអូនជោគជ័យ
តែថ្ងៃនេះបង Eno បានពន្យល់ណែនាំពួកគាត់គ្រប់ចំនុច រាល់ចំនុចខ្លាំង ចំនុចខ្សោយ ដើម្បីអោយពួកគាត់កាន់តែរីកចម្រើន និងជោគជ័យ មិនថាការងារសិល្បះ និង ការងារក្រៅសិល្បះ ក្នុងនាមជាសិល្បះរៀមច្បងម្នាក់ ពួកគាត់ចង់ស្តាប់បទថ្មីបង (លាពាក្យកំលោះ) ចាន់ឡា, សរ សុខកញ្ញា, នួន រចនា,E Da»៕ bizkh