ប្រជាពលរដ្ឋ អេហ្ស៊ីបទូទាំងប្រទេស បាន ផ្ទុះ កំហឹង យ៉ាងខ្លាំង ទៅលើ សកម្មភាព របស់ អ្នក ថតរូប ម្នាក់ និង មិត្តស្រី ដែល បាន ឡើង ទៅលើ កំពូល ប្រាសាទ ពីរ៉ាមីត ដែលមាន អាយុកាល ៤ ៥០០ ឆ្នាំ ដើម្បី ថតរូប អាសអាភាស មិនតែប៉ុណ្ណោះ ពួកគេ ថែមទាំង មាន សម្រេច កាម នៅលើ នោះ ផងដែរ ។
អ្នក ថតរូប ខាងលើ មានឈ្មោះ Andreas Hvid ជនជាតិ ដា ណឺ ម៉ាក ចំណែក មិត្តស្រី របស់គេ ពុំបាន បង្ហាញ អត្តសញ្ញាណ ឡើយ ។
Andreas Hvid បាន បង្ហោះ រូបថត ព្រមទាំង វីដេអូ ឃ្លី ប បង្ហាញ ពី សកម្មភាព អសីលធម៌ របស់ ពួកគេ នៅលើ គណនី ហ្វេ សប៊ូក និង យូ ធូប របស់គេ ផ្ទាល់ ហើយ ជាមួយ
គ្នានេះ លោក Khaled el Anany បាន និយាយថា សកម្មភាព របស់ Andreas Hvid គឺជា ការរំលោភ លើ សីលធម៌ សាធារណៈ ដូចនេះ ត្រូវតែមាន ការស៊ើបអង្កេត ព្រមទាំង ស្វែងរក ចាប់ខ្លួន ផងដែរ ។
គួរ បញ្ជាក់ថា ទាក់ទងនឹង សកម្មភាព ខាងលើនេះ មាន អ្នក ប្រ វិត្ត វិទូ ជាច្រើន នាក់ បាន សម្ដែង ការមិន ពេញចិត្ត យ៉ាងខ្លាំង ព្រមទាំង អះអាងថា ជន ទាំងពីរ នេះ ច្បាស់ ជាមាន ទោស ជាប់ គុក ជា មិន ខាន ព្រោះពួកគេបាន ប្រមាថ លើ ប្រាសាទបុរាណ ដែលជាស ម្ប ត្តិ ដ៏ មានតម្លៃ មហាសាល របស់ មនុស្សជាតិ ៕
សូមទស្សនាវីដេអូខាងក្រោម៖