យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក ឆន សួន បានធ្វើការបង្ហោះរូបភាព ព្រមទាំងវីដេអូបង្ហាញនូវក្មេងប្រុសមួយរូបមានឈ្មោះ ចាន់ ធឿន អាយុ១២ឆ្នាំ រស់នៅក្នុង ភូមិមេស ឃុំព្រែកកុយ ស្រុកកងមាសខេត្តកំពង់ចាម ដែលកំពុងតែរបួសបាក់ជើងធ្ងន់ធ្ងរដោយសារតែចូលកាំម៉ូតូ មើលហើយពិតជាគួរឲ្យអាណិតអាសូរ ក៏ព្រោះតែក្រុមគ្រួសារមានជីវភាពខ្វះខាត។ ដោយគណនីហ្វេសប៊ុកដដែល  បានសរសេររៀបរាប់ព្រមទាំងសំណូមពរដល់សប្បុរសជនថា៖

“សូមបងប្អូនជួយស៊ែររកជំនួយដើម្បីជួយក្មួយម្នាក់នេះផង កំសត់ណាស់ម្តាយឪពុកក៏ក្រីក្រ រីឯតាក៏ពិការភ្នែកទៀត។ ក្មួយចង់បានថវិកាមកព្យាបាលជើងចូលកាំម៉ូតូបណ្តាលអោយបាក់ជើងច្រើនខែដើរដោយឈើច្រត់ បើបងប្អូនចិត្តបុណ្យចែករំលែកក្តីស្រលាញ់ដល់ក្មួយតាមរយះខ្ញុំក៏បាន 096 735 3120 តាម fb “លឿង វ៉ាកូនខ្មែរ” ក៍៏បាន ព្រោះគាត់ជិះកាត់តាមផ្ទះក្មួយរាល់អាទិត្យ”៕