មេដឹកនាំកូរ៉េខា​ងជើង គីម ជុងអ៊ុន បានធ្វើដំ​​​​​​​ណើរទស្សនកិច្ច​​​​​​​​ត្រួតពិនិត្យការងា​​​​​​​​​រនៅទីតាំងយោធា ស្ថិតនៅក្នុងតំបន់ ដាច់ស្រយាល ដោយរថយន្តចាស់ផលិតនៅក្នុងប្រទេ​​​​​​​​​សរុស្ស៊ី ។ រូបភាពលោ​​​​​​​​​​​​កគីម ជុងអ៊ុន បានធ្វើឲ្យពលរដ្ឋរុស្ស៊ីភ្ញាក់ផ្អើល ។​​​​​​​​​​​​​​​​​​​​​​តាមសារព័ត៌មាន យ៉ុ​​​​​​​​នហាប់បានផ្សាយ ថា ​​​​​លោកគីម ​​​​​​​​ជុងអ៊ុន បានទៅកាន់កងពល លេខ១៥២៤ ស្ថិតនៅក្នុងស្រុក Sindo ខេត្តPyongan ភាគខាង​​​​​​​​​​​​​​​​​​​លិចកូរ៉េខាងជើង ដោយរថយន្ត Lada Priora កាលពីថ្ងៃទី ៣០ខែមិថុនា។

រថយន្តខាងលើមា​​​​​​នតម្លៃ ​​​​​​​​​លក់ គឺ ៦.៧៥០ដុល្លារអា​​​​​​​​មេរិក ប៉ុន្តែនៅ លើគេ​​​​​​​​​​​​​​​​​​​​​​​​​​​​ហទំព័រ ដេញថ្លៃ បានបញ្ជាក់ថា រថយន្តហួសកា​​​​​​​​​លបរិច្ឆេតប្រើប្រាស់ គឺអាចលក់បានតម្លៃតែ ៨០០ដុល្លារ ប៉ុណ្ណោះ។​ចំណែ​​​​​​​​​កសារព័ត៌មា​​ន Sputnik បាន ផ្សាយថា រថយន្តLada Priora ជាប្រ​​​​​​​​​​ភេទ រថយន្តលក់ដា​​​​​​​​​ច់បំផុតនៅរុស្សុី ​​​​​​​​​ដោយមាន ជាង ​​​​​​​​​​​​​១លានគ្រឿងលក់ចេញ ចាប់ពីឆ្នាំ​​​​​​​​​ ២០០៧។

ក្រុមហ៊ុនផលិតរថយន្ត Lada Priora មានគម្រោងផ្អាកផលិតរថយន្តប្រភេទនេះនៅខែកក្កដា ឆ្នាំ២០១៨ ហើយជំនួសនូវ ប្រភេទរថ​​យន្តថ្មីវិញ X Eries .។​​​​​​​​​ បណ្តាញសង្គមរុស្ស៊ីមា​​​​​​​​​នការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនប្រើប្រាស់រថយ​​​​​​​​​​ន្ត Priora ។ មនុស្ស ជាច្រើន​​​​​​​​​​​បានដាក់សំណួរសួរថា ហេតុអ្វី បានជាលោកគីម ជុងអ៊ុន ប្រើប្រា​​​​​​​​​​​​​ស់ រថយន្តចាស់ មិនប្រើរថយន្ត Mercedes ពាសដែកការពារគ្រាប់។ទន្ទឹមនឹងនោះ​​​​​​​​​​​​ ពលរដ្ឋជាច្រើននៅ បរទេស បា​នសរសើរលោក គីម​​​​​​​​​​​​ជុ​ងអ៊ុន ​​​​​​​​​ថាពិតជា​​​​​​​​​​អស្ចារ្យ ដែលប្រើប្រាស់រថយន្ត Priora ជាប្រភេទរថយន្តសម្រាប់អ្ន​​​​​​​​​​កដែល មានប្រាក់​​​​​​​​​​​ចំណូលទាបនៅរុស្ស៊ី។

នៅថ្ងៃទី១ខែ កក្កដា​​​​​​​​​​​​​​​​​ សារព័ត៌មាន​​​​​​​​​ Yomiuri របស់ជប៉ុនបានផ្សាយថា ​​​​​​​​​​​នៅក្នុ​​​​​​​​​​​ង ដំណើ​​​​​រ​​​​​​​​​​​ទស្សនកិច្ច ទៅកាន់ប្រទេសចិន លើកទី៣ គឺបា​​​​​​​​នស្នើដល់ចិន​​​​​​​​លុបទណ្ឌ កម្ម​​​​​​​​​​​ទៅលើកូរ៉េខាងជើង ដើម្បីជាការបើក ផ្លូវ ជួយដល់សេដ្ឋកិច្ច ទីក្រុងព្យុងយ៉ាង ពេលកំពុង​​​​​​​ជួបផលលំបាក៕​​​​​​​​​

ប្រភពអត្ថបទ៖ នគរវត្ត