កីឡាករ Sokratis សញ្ចាតិក្រិកវ័យ 30 ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមកាំភ្លើងធំក្នុងកិច្ចព្រមព្រៀងរយៈពេលវែង។ មុនពេលបង្ហាញខ្លួនបាន 186 លើកសម្រាប់ក្រុម Dortmund កីឡាកររូវនេះធ្លាប់លេងឱ្យក្លិប Werder Bremen, Genoa និង AC Milan។


គាត់បានប្រាប់វេបសាយរបស់ Arsenal ថា: “វាគឺជាពេលវេលាដ៏ស្រស់បំព្រងមួយហើយខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានមកទីនេះ។ ក្រុម Arsenal គឺជាក្រុមមួយក្នុងចំណោមក្រុមធំ ៗ ទាំងបីក្នុងក្របខ័ណ្ឌ Premier League ។ “ខ្ញុំជាខ្សែការពារធម្មតាខ្ញុំចូលចិត្តការពារខ្ញុំចូលចិត្តក្រុមរបស់ខ្ញុំហើយខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយដល់ក្រុមដើម្បីសំរេចគោលដៅ” ។