ថៃ៖ កាលពីថ្ងៃទី០១ ខែកក្កដា ម្សិលមិញនេះ ព្រះមហាក្សត្រថៃ ម៉ាហា វ៉ាជីរ៉ាលុងកន បានប្រោសប្រទាន អំពូលភ្លើង LED ដែល​អាច​សាក​ថ្ម​បាន ជាច្រើនគ្រឿងឲ្យទៅក្រុមជួយសង្រ្គោះ ដែលកំពុងតែប្រតិបត្តិការស្វែងរកក្រុមកីឡាបាល់ទាត់ក្មេងៗទាំង១២នាក់ និងគ្រូបង្វឹក ដែលកំពុងបាត់ខ្លួននៅក្នុងរូងភ្នំ នាងដេក នាខេត្តឈៀងរ៉ៃ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា អំពូល LED ទាំងនេះ អាចឲ្យក្រុមសង្គ្រោះប្រើប្រាស់បានរហូតដល់ទៅ ៨ម៉ោង និងការសាកថ្មត្រូវចំណាយពេលប្រហែលជា ៣ម៉ោង៕

ព្រះមហាក្សត្រថៃ ម៉ាហា វ៉ាជីរ៉ាលុងកន



ប្រភព៖ The Nation ថៃ