តោះស្ដាប់លោក មាស រិទ្ធី និយាយបញ្ជាក់ពី ក្រុមជួយសង្គ្រោះបានរកឃើញលិខិតមួយច្បាប់បណ្តែតតាមទឹក ដែលគេសង្ស័យជាលិខិតរបស់ជនរងគ្រោះនៅក្នុងរូងភ្នំ (មានវីដេអូ)

4440
Spread the love
  • 18
    Shares

ករណីបាត់ខ្លួនក្មេងៗចំនួន១២នាក់ និងគ្រូបង្វឹកម្នាក់នៅក្នុងរូងភ្នំ Tham Luang ស្រុក Mae Sai ខេត្ត Chiang Rai ប្រទេសថៃ បានក្លាយជាប្រធានបទដ៏ក្ដៅគគុក ចំពោះមហាជនជាច្រើនមិនថាតែនៅប្រទេសថៃប៉ុណ្ណោះទេ សូម្បីតែបណ្តាលប្រទេសលើពិភពលោកជាច្រើន និងនៅកម្ពុជាយើងក៏ចាប់អារម្មណ៍ដែរ ហើយថ្មីៗនេះ ដើម្បីជៀសវាងដំណឹងមិនពិត លោក មាស រិទ្ធី អ្នកសារព័ត៌មានប្រចាំស្ថានីយទូរទស្សន៍ បានចុះទៅប្រមូលព័ត៌មាននៅកន្លែងកើតហេតុដោយផ្ទាល់តែម្ដង។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់ពីត្រលប់មកដល់កម្ពុជាវិញភ្លាម លោក មាស រិទ្ធី បានបញ្ជាក់ឲ្យដឹងថា មកទល់ពេលនេះគេនៅមិនទាន់ដឹងថា តើជនរងគ្រោះទាំង១៣នាក់នោះនៅទីណានៅឡើយទេ ប៉ុន្តែព័ត៌មានចុងក្រោយហាក់ដូចជាកាន់តែមានតម្រុយវិជ្ជមានកាន់តែខ្លាំងឡើង​ផងដែរ។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា កាលពីថ្ងៃទី៣០ ខែមិថុនា កន្លងទៅក្រុមអ្នករុករកបានប្រទះឃើញលិខិតមួយច្បាប់បានអណ្ដែតមកតាមទឹក ដែលត្រូវគេសង្ស័យថា ជាលិខិតរបស់ជនរងគ្រោះ ហើយធ្វើឲ្យគេកាន់តែមានសង្ឃឹមថា អ្នកដែលបាត់ទៅទាំង ១៣នាក់​ នៅមានជីវិតរស់រាននៅឡើយ​ ហើយកំពុងបន្ថែមកម្លាំងស្វែងរក។ គួរបញ្ជាក់ផងដែរថា បើរាប់មកដល់ថ្ងៃទី ០២ កក្កដា ឆ្នាំ ២០១៨ នេះ ការបាត់ខ្លួនរបស់ក្រុមបាល់ទាត់ក្មេងៗ បានឈានចូលដល់រយៈពេល ៩ថ្ងៃមកហើយ។ បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

Facebook Comments